ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្រ​គ្មាន​ទីជម្រក​តែ​គូស្នេហ៍​មួយ​នេះ​បាន​បំពេញ​ក្តី​ស្រមៃ​ធ្វើ​ឱ្យ​គ្រប់​គ្នា​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មនុស្ស​ទូទៅ​ប្រាថ្នា​ចង់​រៀប​អាពាហ៍​ពិពាហ៍​​ស្រប​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ។ ទោះជា​យ៉ាងណា​ក្តី​អ្នកខ្លះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​សណ្ឋា​គារ​​ទំនើប ខ្លះ​នៅ​តំបន់ឆ្នេរ ខ្លះ​នៅ​លើ​កោះ​ផ្ទាល់ខ្លួន ឬ​នៅ​ក្នុង​ឧទ្យាន​បែប​ធម្មជាតិ ប៉ុន្តែ​អ្នកខ្លះ​រៀប​ចំ​នៅ​កន្លែង​តូច​ខាងក្រោម​ស្ពាន ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មនុស្ស​ទូទៅ​ប្រាថ្នា​ចង់​រៀប​អាពាហ៍​ពិពាហ៍​​ស្រប​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ។ ទោះជា​យ៉ាងណា​ក្តី​អ្នកខ្លះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​សណ្ឋា​គារ​​ទំនើប ខ្លះ​នៅ​តំបន់ឆ្នេរ ខ្លះ​នៅ​លើ​កោះ​ផ្ទាល់ខ្លួន ឬ​នៅ​ក្នុង​ឧទ្យាន​បែប​ធម្មជាតិ ប៉ុន្តែ​អ្នកខ្លះ​រៀប​ចំ​នៅ​កន្លែង​តូច​ខាងក្រោម​ស្ពាន ។ រៀប​ការ​ក្រោម​ស្ពាន​ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​គូ​របស់​គេ​ពួក​គេ​មាន​​ន័យ​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ​Daily Mail​ ផ្សាយ​ថា​ លោក​ឡឺ​វេ​ល​លី​ន ជេ​ណេ​កឺ ​(Llewellyn Jeneker) និង​នាង​សេ​សុី​លី​ន អាប់​សូ​ឡុ​ម ​(Cecilia Absolom)​ ជា​គូស្នេហ៍​គ្មាន​ផ្ទះសម្បែង ពួក​គេ​រស់នៅ​តាម​បែប​ពនេចរ​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ខេ​ប​ថោ​ន អាហ្វ្រិក​ខាងត្បូង ។

អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ប្រហែល​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​គិត​ថា​ក្ដី​ស្រមៃ​មួយ​របស់​ពួក​គេ​នឹង​ក្លាយជា​ការណ៍​ពិត​ទេ នោះ​គឺ​រៀប​អាពាហ៍ពិពាហ៍ ។ ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ លោក​ឡឺ​វេ​ល​លី​ន និង​នាង​សេ​សុី​លី​យ៉ា បាន​រៀប​ការ​នៅ​ពីក្រោម​ផ្លូវ​ល្បឿន​លៀន​មួយ​ខ្សែ​ក្នុង​ទីក្រុង ជាទី​តាំង​ដែល​ពួក​គេ​ជួប​គ្នា​ក្នុង​គ្រា​ដំបូង ។

ពិធី​រៀប​ការ​នោះ​មាន​សម្ដេចព្រះគ្រូ​រៀបចំ​ឲ្យ​តាម​ប្រពៃណី ដោយ​មាន​អ្នកចូលរួម​ជាង​១០០​នាក់​សុទ្ធ​សឹង​ជា​អ្នក​គ្មាន​ផ្ទះសម្បែង និង​មនុស្ស​ប្លែក​មុខ​ដែល​បានដឹង​រឿងរ៉ាវ​របស់​អ្នក​ទាំង​២ បាន​ចូលរួម​យ៉ាងច្រើន​កុះករ ។ ក្នុង​ពិធី​មាន​ទាំង​ការ​រាំរែក​យ៉ាង​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ