ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វេសប្រហែស​របស់​ជីតា ធ្វើ​ឱ្យ​ចៅប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​ឱ្យ​អាណិតអាសូរ​ណាស់​ក្មេង​ប្រុស​ម្នាក់​អាយុ​០១​ឆ្នាំ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ដោយសារ​ឆក់​ខ្សែភ្លើង ខណៈ​ដែល​ជីតា​គាត់​មានការ​ធ្វេសប្រហែស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨…

ខេត្តកណ្តាល ៖ គួរ​ឱ្យ​អាណិតអាសូរ​ណាស់​ក្មេង​ប្រុស​ម្នាក់​អាយុ​០១​ឆ្នាំ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ដោយសារ​ឆក់​ខ្សែភ្លើង ខណៈ​ដែល​ជីតា​គាត់​មានការ​ធ្វេសប្រហែស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨ និង​០៥​នាទី នៅផ្ទះ​ឈ្មោះ ឡា​ច រិ​ន ស្ថិត​នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ បូ ពេជ្រ ភេទ​ប្រុស អាយុ​០១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ បើ​តាម​ការ​បំភ្លឺ​របស់​លោក ម៉ៅ សំបូរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​(​ត្រូវជា​ជីតា​) បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវជា​ចៅ​តែងតែ​នៅ​ជាមួយ​ជីតា​រាល់ថ្ងៃ ព្រោះ​ម្តាយ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​។ នៅ​មុន​ពេល​កើតហេតុ​ជីតា បាន​នាំ​ចៅ​មក​លេង​ផ្ទះ​ឈ្មោះ ឡា​ច រិ​ន ភេទ​ស្រី នៅ​ក្នុងភូមិ​ជាមួយ​គ្នា នៅ​ពេល​នោះ ជន​រង​គ្រោះ​ទៅ​កាន់​ខ្សែភ្លើង ដែល​តទៅ​បន្ទប់ទឹក ខាងក្រោយ​ផ្ទះ​ដែល​ធ្លាក់​នៅ​ក្រោមផ្ទះ (​ម្ចាស់ផ្ទះ​រុះ​ជ​ញ្ចាំ​ង​ស្លឹក​រួច​បាំងជញ្ជាំង​ស័ង្កសី​វិញ​) ដោយ​ជន​រង​គ្រោះ​លូក​ម្រាម​មេដៃ​ស្តាំ​ចូល​ក្នុង​អំ​ពូ​ល​ភ្លើង​បណ្តាល​ឆក់​តែ​ម្តង​។

ក្រោយមក​ជីតា​បាន​យក​ចៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​ដែរ នៅ​ពេល​ទៅ​ដល់​លោកគ្រូ​ពេទ្យ​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ​។ ក្រោយ​ពី​កើតហេតុ និង​សមត្ថកិច្ច​បច្ចេកទេស​ស្រុក​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង​មែនហើយ​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ