ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​គ្រឿង​ពន្លះ​គ្នា​ជ្រុល​ទៅ​បុក​មួយ​គ្រឿង​ទៀត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើត​បាន​កើតឡើង​រវាង​រថយន្ត​បើកបរ​ដោយ​ជន​ជាតិចិន បុក​ជាមួយនឹង​រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ខ្មែរ រួច​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦…

ខេត្ត​ប៉ៃលិន ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើត​បាន​កើតឡើង​រវាង​រថយន្ត​បើកបរ​ដោយ​ជន​ជាតិចិន បុក​ជាមួយនឹង​រថយន្ត​ដែល​បើកបរ​ដោយ​ជនជាតិ​ខ្មែរ រួច​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ​ជា វ​ណ្ណី​ដែ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រង​របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន ១C-១៥៥២ រង​ការ​ខូចខាត​យ៉ាងដំណំ ។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​រួម​មាន ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៨៣៤០​ បើកបរ​ដោយ​ឈ្មោះ លូន ហូ​រិ​ន (Liun Houren) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជនជាតិ​ចិន រស់នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង គ្មាន​របួស ។ រីឯ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ាក​កាម​រី ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-១៦៤៨ បើកបរ​ដោយ​ឈ្មោះ ប្រាក់ ស្រី​មុំ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន គ្មាន​របួស ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​គឺ​បណ្តាល​មក​ពី​បើកបរ​រថយន្ត​ជា​ជនជាតិ​ចិន​មិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​លើស​ល្បឿន​ដែល​បាន​កំណត់ ទើប​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត​ស្រាល ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ