ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ណាស់ ទាញ​ពូថៅ​ដេញ​កា.ប់ និង​វាយ​កម្លាំង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា និង​វាយ​សមត្ថកិច្ច​បណ្តាល​ឲ្យរង​របួស​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមហ៊ុន 7NG ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៧​នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា និង​វាយ​សមត្ថកិច្ច​បណ្តាល​ឲ្យរង​របួស​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមហ៊ុន 7NG ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ ២០១៨ ។

នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ នូ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​យោធា​ឆ័​ត្រ​យោង​៩១១ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់ សង្កាត់​ព្រៃ​នប់ ខណ្ឌ​ព្រៃ​នប់ ក្រុងព្រះសីហនុ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន 7NG រង​របួស​មុត​ថ្ពាល់​ស្តាំ​មួយ​កន្លែង​និង​រង​ការ​ខូចខាត​ម៉ូតូ​៣​គ្រឿង​​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៧​នាក់ តែ​ឃាត់ខ្លួន​បាន​តែ​ម្នាក់​ឈ្មោះ ជាង ហេង អាយុ​៣៤​ឆ្នាំ ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក HINO ក្បាល​រថយន្ត ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៦៥៣១ កន្ទុយ​សណ្តោង ពាក់​ស្លាក​លេខ​ភ្នំពេញ ៤A-៤៦០៨ ពណ៌​ខៀវ និង​ម៉ូតូ​ចំនួន​៣​គ្រឿង ។

តាម​ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​ខាងលើ ទៅ​ផឹកស៊ី​នៅ​ហាង​តែ​គុ​ជ​ក្នុង​ក្រុមហ៊ុន​7NG ហើយ​ពេល​បំរុង​បើករថយន្ត​ចេញ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ឈ្មោះ ធី បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​យក​ពូថៅ​ពី​ក្នុង​រថយន្ត​របស់​ខ្លួន​ដេញ​កាប់​ឈ្មោះ ធី ស្រប​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​វិហារ​សួគ៌ និង​កម្លាំង​ឆ័​ត្រ​យោង​ចុះ​ល្បាត​បាន​មក​ដល់ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ពូថៅ ដែក​បំពង់​ទីប​គ្រប់​ដៃ​ស្ទុះរ​ត់ម​កកាប់​ទៅ​លើ​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ឆ័​ត្រ​យោង​៩១១​​ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ នូ វណ្ណៈ ត្រូវ​ចំ​ថ្ពាល់​ខាងស្តាំ​មួយ​កន្លែង ត្រូវ​ដើមដៃ​ស្តាំ​មួយ​កន្លែង​រង​របួស​ហូរ​ឈាម​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកថយ ហើយ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ឡើង​ជិះ​លើ​រថយន្ត​បើក​ចេញ​ទៅ​តែ​បាន​ធ្លាក់​ជនសង្ស័យ​ម្នាក់​ពីលើ​រថយន្ត ហើយ​ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​កិន​ម៉ូតូ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​៣​គ្រឿង ពេល​នោះ​កម្លាំង​ឆ័​ត្រ​យោង​៩១១ បាន​ផ្ទុះអាវុធ​បាញ់​ឡើង​លើ តែ​រថយន្ត​របស់​ជនសង្ស័យ​មិន​បាន​ឈប់​នោះទេ នៅ​តែ​បើក​បន្ត​ទៅ​មុខ​ទៀត​។

លោកនាយ​ប៉ុស្តិ៍​វិហារ​សួគ៌​បាន​រាយការណ៍​ជូន​លោក​អធិការ​ជួយ​អន្តរាគមន៍ ភ្លាម​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចេញ​អន្តរាគមន៍ ដោយ​យក​រថយន្ត​ស៊ី​រ៉ែ​ន​ដាក់​បាំង​ផ្លូវ​នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ព្រែក​តា​មា​ក់ ស្រាប់តែ​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​បាន​បើក​បំ​បុក​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច បណ្តាល​ឲ្យ​រង​ការ​ខូចខាត​។

ពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​បាញ់​ឡើង​លើ​ចំនួន​បី​គ្រាប់​ទៀត បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មុខកំពូល ដេញ​តាម​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​ពីក្រោយ ហើយ​ពេល​ក្រុម​ជនសង្ស័យ​បើករថយន្ត​ដល់​ចំណុច​វត្ត​រកា​កោង ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់ បន្សល់​ទុក​តែ​រថយន្ត​។

ទន្ទឹម​នឹង​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​យក​រថយន្ត​នេះ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ