ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ថៃម្នាក់ រីឯខ្មែរ៣នាក់​កំពុង​សង្គ្រោះ​បន្ទាន់…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​ជា​ជនជាតិ​ថៃ​ម្នាក់បាន​ស្លាប់​ភ្លាម​ៗ និង​មាន​ពលករ​​ជនជាតិ​ខ្មែរ​៣​នាក់ផងដែរបាន​​រង​របួសធ្ងន់នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ សីហា ស្ថិត​នៅ​ក្នុងស្រុក​បាង​ខ្លា​វ ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​ជា​ជនជាតិ​ថៃ​ម្នាក់បាន​ស្លាប់​ភ្លាម​ៗ និង​មាន​ពលករ​​ជនជាតិ​ខ្មែរ​៣​នាក់ផងដែរបាន​​រង​របួសធ្ងន់នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ សីហា ស្ថិត​នៅ​ក្នុងស្រុក​បាង​ខ្លា​វ ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ខាងលើ​បាន​បើក​ធ្លាក់​ផ្លូវ​ ហើយ​​ក៏ជ្រុល​ទៅ​បុក​ជាមួយ​ដើមឈើ​​ទាំង​​កំរោល​​តែ​ម្តង ។

យ៉ាងណា​ មក​ទល់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់ ដែល​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​នៅឡើយទេ ។ រួម​ទាំង​អត្តសញ្ញាណ​ពលករខ្មែរ​​រង​​គ្រោះ​ក៏​នៅ​មិន​ទាន់​ដឹង ព្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​​បំភ្លឺ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន ។

បច្ចុប្បន្ន ជន​រង​គ្រោះជា​ពលករ​ខ្មែរ បាន​និង​កំពុង​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ក្នុងស្រុក​​កើតហេតុ ។

អត្ថបទសរសេរ ដោយ