ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំច្រឡំណាមិនមែនដេកចាំ​ចុះឈ្មោះរៀនសន្ទនាអង់គ្លេសទេ តាមពិតដេកកន្លែង​ណា…កន្លែងនោះ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ សត្វ​គោដើរដេកតាមដងផ្លូវ និងមុខផ្ទះពលរដ្ឋនៅតែជាបញ្ហាចោទព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែតទប់ស្កាត់មិនបាន។ គោទាំងហ្វូងៗត្រូវ​បាន​​ម្ចាស់ លែងឲ្យដើរដេកសេរី គ្មានអ្នកគង្វាលឲ្យបានត្រឹមត្រូវនោះទេ ជួនកាល​សត្វ​គោ​ទាំងនោះ​ដើរ​ដេក​តាមដងផ្លូវ ជួនកាល​មុខផ្ទះ ឬហាងលក់ដូរ…

ខេត្ត​បន្ទាយមានជ័យ ៖ សត្វ​គោដើរដេកតាមដងផ្លូវ និងមុខផ្ទះពលរដ្ឋនៅតែជាបញ្ហាចោទព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែតទប់ស្កាត់មិនបាន។ គោទាំងហ្វូងៗត្រូវ​បាន​​ម្ចាស់ លែងឲ្យដើរដេកសេរី គ្មានអ្នកគង្វាលឲ្យបានត្រឹមត្រូវនោះទេ ជួនកាល​សត្វ​គោ​ទាំងនោះ​ដើរ​ដេក​តាមដងផ្លូវ ជួនកាល​មុខផ្ទះ ឬហាងលក់ដូរ ។

ហ្វូងសត្វគោ​ទាំង​នេះ​​មិនមែនដេកចាំ​ចុះឈ្មោះចូល​រៀនសន្ទនាភាសាអង់គ្លេសទេណា! តាមពិតទៅដេក និងជុះកន្លែង​នោះតែម្តង ព្រោះមិនរំខានដល់អ្នកដំណើរ ហើយក៏​ងាយស្រួលផុតពីតំណក់ទឹកភ្លៀងទៀតផង ។ នៅក្នុងសំយ៉ាបមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុវជននៃអង្គការមួយស្ថិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតគេឃើញហ្វូងគោដេកព្រោងព្រាត​ប្រៀបដូចជាក្រោលរបស់ពួកវា​អញ្ចឹង ។ ក្រៅពីនេះតាមមុខផ្ទះអ្នកស្រុកក៏​ដូចគ្នាដែរ ហើយដោយសារបញ្ហានេះ ព្រឹកឡើងម្ចាស់ផ្ទះខ្លះខឹងសម្បា ព្រោះតែធុញទ្រាន់ និងកើប ឬលើកអាចម៌គោចេញ ខណៈអ្នកដំណើរពេលយប់វិញរអ៊ូរទាំខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍​ផ្សេងៗ​ជា​យថាហេតុ​ ដោយសារកន្លែងខ្លះងងឹត បែរ​ជាសត្វ​គោដេកពេញដងផ្លូវ ។

ករណីខាងលើ កន្លងមកគេឃើញនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាប់សត្វ​គោ ដើម្បី​អប់រំម្ចាស់និងផាកពិន័យ២ទៅ៣ដងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េចបែរ​ជាមួយរយៈចុងក្រោយនេះហ្វូងសត្វ​គោដែលគេលែងចោលឲ្យដេក និងដើរ​យ៉ាង​អនាធិបតេយ្យកាន់តែកើតមានច្រើនឡើងៗបង្ក​ជាក្តីបារម្ភ​ និងភាពក្តៅក្រហាយដល់អ្នកធ្វើដំណើរ និងអ្នកស្រុកដដែល ។

គួរបញ្ជាក់ថា កាលពីពេល​កន្លង​មក​ កូនគោញី​មួយក្បាលបានជាប់​ក្បាលទៅក្នុងប្រហោងដែករន្ទាដែលអ្នកស្រុកទុកចោល ហើយករណីនេះបើកុំតែបានអ្នករត់ម៉ូតូឌុបចិត្តធម៌២នាក់ជួយ ម៉្លេះ​ងាប់បាត់ទៅហើយ ព្រោះគេលែងចោលយ៉ាង​អនាធិបតេយ្យមិនដឹងថាម្ចាស់នៅឯណា។ ពលរដ្ឋសំណូមពរសូមអាជ្ញាធរនិ ងសមត្ថកិច្ចចាត់វិធានការលើបញ្ហានេះផងកុំទុកឲ្យមានការរិះ​គន់តទៅទៀត៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ