ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រយៈពេល​ពីរ​ថ្ងៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ចុះ​បង្ក្រាប​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដកហូត​សារធាតុ​ញៀន ទម្ងន់​១២៦,០៩​ក្រាម និង​រថយន្ត LexusRx ០១​គ្រឿង ។…

ខេត្តឧត្តរមានជ័យ ៖ រយៈពេល​ពីរ​ថ្ងៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ចុះ​បង្ក្រាប​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដកហូត​សារធាតុ​ញៀន ទម្ងន់​១២៦,០៩​ក្រាម និង​រថយន្ត LexusRx ០១​គ្រឿង ។

មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន ។

លោក​វរសេនីយ៍ទោ ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​មក​ថា មាន​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​លោក​បាន​ដឹកនាំ​កម្លា​ង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​ចុះ​បង្ក្រាប​នៅ​ចំណុច​ភូមិ​អូរ​ជញ្ជៀន ឃុំ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែល​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ឈ្មោះ ហេង មូង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​រប​ធ្វើស្រែ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​ស្រុក​អន្លង់​វែង ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​សរ (​ម៉ា​ទឹកកក​) ចំនួន​៨​ថង់​តូច​ទម្ងន់​២៣.០៤​ក្រាម ប្រាក់​ខ្មែ​ចំនួន​១៥​ម៉ឺន​រៀល ទូរស័ព្ទ ដៃ​ម៉ាក​ណូ​គា​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​Hiya(​ហៃ​យ៉ា​) ចំនួន​១​គ្រឿង​ទៀត ឮ
លោក​បន្ត​ថា បន្ទាប់​មក​ក៏​នាំ​ជនសង្ស័យ​មក​ស្នាក់​ការ​អាវុធហត្ថ​ស្រុក​អន្លង់​វែង  ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​មក​ពី​មេខ្លោង នៅ​ខេត្តសៀមរាប ហើយ​ព្រម​ចូលរួម​សហ​ការណ៍ ដើម្បី​ចាប់​មេខ្លោង លុះដល់​ម៉ោង​៨​និង​៤៥​នាទី ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ មេខ្លោង​ចែកចាយ​ថ្នាំ​ញៀន​បាន​មក​ដល់​ភូមិ​អូរ​គគី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​ត្រូវ​បាន កម្លាំង​អាវុធហត្ថ ស្រុក​អន្លង់​វែង​ចុះ​បង្ក្រាប និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លន សា​វឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​កញ្ចប់​ធំ និង​ចំនួន​៣​ថង់​តូច សរុប​ទម្ងន់​១០៣,៤៧​ក្រាម រថយន្ត Lexus Rx 300 ពណ៌​ស គ្មាន​ស្លាក​លេខ​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ម៉ាក​ណូ​គា​ចំនួន​១​គ្រឿង និង​ម៉ាក​អូ​ប៉ូ​០១​គ្រឿង ប្រដាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ថង់​សម្រាប់​ច្រកថ្នាំ​មួយ​ចំនួន​ធំ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ