ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រមាន​មិន​ឲ្យ​មានការ​ដេញថ្លៃ​ទឹក ហើយ​ក្រុមហ៊ុន​២​មិន​ឲ្យ​ចូល​ដេញថ្លៃ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ការ​មើលឃើញ​ការ​ដេញថ្លៃ​គម្រោង​ផ្លូវ​នៅ​តាម​បណ្តា​ស្រុក​នានា​មាន​ភាពរ​ញេ​រ​ញៃ និង​ត្រូវ​ទឹកតែ ហើយ​អ្នក​ដេញ​បាន​មិន​អនុវត្តន៍ និង​ចេះ​តែ​អូស​បន្លាយ ទើប​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ចុះ​តាមដាន…

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ការ​មើលឃើញ​ការ​ដេញថ្លៃ​គម្រោង​ផ្លូវ​នៅ​តាម​បណ្តា​ស្រុក​នានា​មាន​ភាពរ​ញេ​រ​ញៃ និង​ត្រូវ​ទឹកតែ ហើយ​អ្នក​ដេញ​បាន​មិន​អនុវត្តន៍ និង​ចេះ​តែ​អូស​បន្លាយ ទើប​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ចុះ​តាមដាន និង​ពិនិត្យ​ដោយ​ផ្ទាល់ ។

នៅ​លើ​គម្រោង​ជួសជុល​ផ្លូវ​ចំនួន​២១ ដែល​ស្ថិត​នៅ​សាលាស្រុក​បា​ធា​យ និង​ស្រុក​ជើងព្រៃ ដោយ​បាន​ប្រើ​ពេល​ពេញ​១​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៤ សីហា ២០១៨ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​០២ ស្ថិត​នៅ​ក្នុង​ប​ញ្ចី​ខ្មៅ មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​នោះ​ទេ ។

លោក​កៅ ប៊ុ​ន​ណាត អភិបាលស្រុក​បា​ធា​យ​បាន​ថ្លែង​ថា ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០១៨
មាន​ចំនួន​១០​ឃុំ បន្ថែម​ទៀត ក្នុង​នោះ​មាន ឃុំ​បា​ធា​យ ឃុំ​ច្បារ​អំពៅ ឃុំ​ជាលា ឃុំ​តាំង​ក្រាំង ឃុំ​សំបូរ ឃុំ​ផ្អាវ ឃុំ​មេ​ព្រីង ឃុំ​ជើងព្រៃ ឃុំ​ទំនប់ និង​ឃុំ​សណ្តែក សរុប​មាន ១ -​ផ្លូវ​ដីស​មាន​១​ឃុំ មាន​ប្រវែង​១.៣០០​ម៉ែត្រ មាន​តម្លៃ​ប៉ានស្មាន​៥៦.៣៣១.០៧៥​រៀល ២-​ផ្លូវ​គ្រួ​ស​ក្រហម មាន​១​ឃុំ មាន​ប្រវែង​១.៨៤៨​ម៉ែត្រ មាន​តម្លៃ​ប៉ានស្មាន​៧០.៧៤៦.០៧៨​រៀល ៣-​ផ្លូវ​ដី​ថ្មភ្នំ មាន​២​ឃុំ មាន​ប្រវែង​២.៣៩៩​ម៉ែត្រ មាន​តម្លៃ​ប៉ានស្មាន​១០៨.១៨៣.០៨១​រៀល ៤-​ផ្លូវ​បេតុង​អា​មេ មាន​៥​ឃុំ មាន​ប្រវែង ៩៣០​ម៉ែត្រ មាន​តំលៃ​ប៉ានស្មាន ៣៦០.៣៩៥.១៤៤​រៀល ៥-​លូ​រំដោះ​ទឹក​មាន​១​ឃុំ មាន​ប្រវែង​៣៣០​ម៉ែត្រ មាន​តំលៃ​ប៉ានស្មាន​៧៤.១៤៧.៤០០​រៀល ។

លោក​ឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បញ្ជាក់​ថា ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ក្រុមហ៊ុន
ចំនួន​២ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជីខ្មៅ (black list ) និង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​បន្ត​ទៀត​នោះ​ទេ​នៅ​ក្នុង​ខេត្តកំពង់ចាម ។ ជាមួយនឹង​ការ​ដេញថ្លៃ​គម្រោង​ផ្លូវ​នៅ​តាម​បណ្តា​ឃុំ​នីមួយ​ៗ ដែល​មាន​លក្ខណៈ​រាយ​ប៉ាយ​នោះ​ត្រូវ​បាន​ប្រមូល​មក​ដាក់​ឲ្យ​ដេញ​តែ​១​កន្លែង នៅ​សាលាស្រុក​ដែល​មាន​រហូត​ដល់​ទៅ​១០​គម្រោង ដើម្បី​ងាយស្រួល ការ​លំបាក និង​កាត់​បន្ថយ​លើ​ការ​ចំណាយ​ពេលវេលា​យូរ ។

អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា រូប​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​បញ្ចប់​ការ​ដេញថ្លៃ​ព្រៃ​ចេក (​ដេញ​រក​ទឹកតែ​) ហើយ​ការ​ដេញថ្លៃ​នេះ​នឹង​នៅ​បន្ត​មើល​តាមដាន​រហូត​ដល់​ចប់​ស្ថាពរ ហើយ​ក៏​សូម​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​ចូល​ដេញថ្លៃ និង​ស្វាគមន៍​ដោយ​ក្តី​រីករាយ ។ ក្នុង​នោះ​លើកលែងតែ​ក្រុមហ៊ុន​ចំនួន​២​ដែលស្ថិត​នៅ​ក្នុង​បញ្ជីរ​ខ្មៅ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​ឡើយ ។ ហើយ​តាម​លក្ខខណ្ឌ​ក្រុមហ៊ុន​ណា​ដែល​បាន​ដេញថ្លៃ​ទាប​ជាងគេ និង​ទទួល​បាន ។

សូម​បញ្ជាក់​ថា ទិដ្ឋភាព​ការ​ដេញថ្លៃ​គម្រោង​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នៅ​សាលាស្រុក​បា​ធា​យ​មាន​ចំនួន​១០​គម្រោង និង​ពេល​រសៀល​ថ្ងៃ​ដដែល​នៅ​សាលាស្រុក​ជើងព្រៃ មាន​ចំនួន​១១​គម្រោង ដោយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូលរួម​ដេញថ្លៃ ឃើញ​ថា លទ្ធផល​ដេញថ្លៃ​ពិតជា​មាន​តម្លាភាព ។ ជាមួយ​នោះ​លោក​អភិបាលខេត្ត​បាន​ធ្វើការ​ព្រមាន​ថា «​ការ​ដេញថ្លៃ​ចាប់ពី​ពេល​នេះ​តទៅ​មុខ សូម​ឲ្យ​បញ្ឈប់​ការ​ដេញថ្លៃ​ទឹកតែ និង​មិន​មាន​ទៀត​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ