BBC កាលពីពេល ថ្មីៗកន្លងមកផ្សាយថា បុរសមួយក្រុមបានធ្វើបាបស្ត្រីម្នាក់ ដោយដុតផ្ទះ ចោល រួចអូសនាងចេញពីផ្ទះសម្រាតខោអាវឲ្យដើរតាមផ្លូវ និងវាយតប់ ។
ពួកគេចោទប្រកាន់ថានាងបានចូលរួមបង្កបទឧក្រិដ្ឋទៅលើយុវជនវីមឡេស សា(Vimlesh Shah) អាយុ១៩ឆ្នាំដែលប្រទះឃើញសពនៅក្បែរផ្លូវរថភ្លើងក្នុងស្រុកផូពួ(Bhojpur) រដ្ឋភីហា(Bihar) កាលពីថ្ងៃទី២០ សីហា ២០១៨ ។
តាមរយៈវីដេអូឃ្លីបដែលគេបង្ហោះនៅក្នុង WhatsApp ប៉ូលិសក៏នាំកម្លាំងទៅចាប់ខ្លួនបុរសទាំង១៥នាក់នោះ ព្រមទាំងនាំស្ត្រីរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួស ។
បច្ចុប្បន្នប៉ូលិសកំពុងសាកសួរពីមូលហេតុនៃការស្លាប់របស់យុវជនឈ្មោះសា និងរង់ចាំពីលទ្ធផលការធ្វើកោសល្យវិច័យលើសាកសព ។
BBC បញ្ជាក់ទៀតថាបណ្ដាអ្នកស្រុកមានជំនឿថានារីរូបនោះជាស្រីពេស្យាបានសម្លាប់យុវជនឈ្មោះសា ដូច្នេះហើយទើបធ្វើបាបនាងជំនួសប៉ូលិស ៕
ចែករំលែកព័តមាននេះ