ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ឆាកជីវិតខ្ញុំ) បទពាក្យ៧ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– កាល​នៅ​ពី​តូច​ខ្ញុំ​គិត​ថា លោក​នេះ​ភ្លឺ​ថ្លា​ដូច​ក​ព្ចា​ក់
បញ្ចាំង​រូបភាព​ល្អ​អាក្រក់ មិន​អាច​កុហក​ភ្នែក​អ្នកផង​។

(​តាម​លំនាំ​ជីវិត​ពិត​របស់​បងស្រី​ម្នាក់​)
– កាល​នៅ​ពី​តូច​ខ្ញុំ​គិត​ថា                  លោក​នេះ​ភ្លឺ​ថ្លា​ដូច​ក​ព្ចា​ក់
បញ្ចាំង​រូបភាព​ល្អ​អាក្រក់               មិន​អាច​កុហក​ភ្នែក​អ្នកផង​។
– លុះ​ធំ​ដឹងក្ដី​ទើប​ដឹង​ថា                   លោក​មាន​បញ្ហា​ច្រើន​កន្លង
លោក​ទុក្ខ​លោក​សោក​លោក​សៅហ្មង   លោក​មាន​ចំណង​ច្រើន​ប្រការ​។
– លោក​ផ្ដល់​ជីវិត​មិន​ទៀងទាត់          ម្ដង​ជួប​ម្ដង​ព្រាត់​ម្ដង​ខ្លោចផ្សា
ខំប្រឹង​ញញឹម​ទាំង​សោកា               ព្រោះ​ខ្លាច​លោក​ថា​ខ្ញុំ​ចាញ់​ងាយ​។
– ព្រាត់​ម្ដាយ​អាយុ​ប្រាំបួន​ឆ្នាំ              ខ្ញុំ​នៅ​ចង​ចាំ​ពាក្យ​ពេបជ្រាយ
ជិតខាង​ចំអក​ឡក​និយាយ              ថា​ខ្ញុំ​មាន​ម្ដាយ​ដែល​មិនល្អ  ។
– ក្រោយមក​ប៉ា​មាន​ប្រពន្ធចុង            ជីវិត​វិលក្បុង​ជា​បន្ដរ
ម្ដាយចុង​ពុតត្បុត​ចិត្ដ​អធម៍              រករឿង​បង្ករ​ដាក់ទោស​ខ្ញុំ  ។
– មុខ​ប៉ា​ធ្វើ​ដូច​ស្រឡាញ់​ណាស់            ក្រោយខ្នង​ក្រឡាស់​លែង​រម្យទម
ប្រើ​ធ្វើ​វក់វី​ការ​តូច​ធំ                      រាល់ថ្ងៃ​ខ្ញុំ​យំ​តូច​ចិន្ដា   ។              
– មាន​ម្ដង​ដែល​ខ្ញុំ​ប្រុង​ចាកចេញ           តែ​ក្រុងភ្នំពេញ​មិនធម្មតា
ក្មេង​ស្រី​ដូច​ខ្ញុំ​អន់​ប្រាជ្ញា                   តើ​ទៅ​ទីណា​ទើបបាន​សុខ?
– ខ្ញុំ​ទ្រាំ​លំបាក​អស់​រាប់​ឆ្នាំ                   រងកម្ម​រហូត​ពត​ចូល​ស្រុក
ពត​បង្ខំ​ប្រើ​មិន​ស្រណុក                   ធ្វើការ​សំរុក​ខ្វះ​អាហារ ។
– ក្នុង​វាល​ពិឃាត​ឃ្លាត​ឪពុក                ឈឺចាប់​កើតទុក្ខ​ស្ដាយ​បិតា
រស់នៅ​កំព្រា​គ្មាន​មេបា                    ស្ទើរ​អស់​សង្ខារ​ព្រោះ​ឈឺ​ធ្ងន់​។
– រូប​កាយ​ស្គមស្គាំង​កម្លាំង​ខ្សោះ           ប្រឹង​ត្រដររស់​យ៉ាង​ទារុណ 
ចិត្ដ​នឹករលឹក​ម្ដាយ​មានគុណ               យប់​ថ្ងៃ​បែរបន់​ព្រះ​រក្សារ​។
 
“​នៅ​មាន​ត​”
ដោយ  ព្រុំ  គឹ​ម  ជឿន prumkimchoeun@gmail.com