ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​​ខេត្ត​កែប ត្រូវបានផ្លាស់ប្ដូរថ្មីហើយ !

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន បុគ្គលិក តំណាង​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត…

ខេត្ត​កែប ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន បុគ្គលិក តំណាង​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នង​នគរបាល​ជាតិ និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស ចូល​កាន់​តំណែង​ជា​ផ្លូវការ នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​កែប​។

ពី​ធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង ស្នងការ​ខេត្ត​កែប​ថ្មី​នា​ពេល​នេះ គឺ​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ជំនួស​លោក​ឧត្តមសេនីយ៍ឯក អ៊ឹ​ង សំ​អុល ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ​។ ថ្លែង​ក្នុង​ឱកាស​នោះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្លាំង នគរបាល​ទាំងអស់ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ស្ងប់​សាត់ មាន​តម្លាភាព យុត្តិធម៌ គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ គ្មាន​អំពើ​ហិង្សា ក្នុង​ដំណើរ ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​។

លោក​អភិបាលខេត្ត ក៏​បាន​អបអរសាទរ ដែល​នាយ​ឧត្ត​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ដល់​លោកស្នងការ​នគរបាល​ចាស់ និង​ថ្មី​ទាំង​២​រូប ហើយ​ការ​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នា​ពេល​នេះ គឺជា​កិច្ចការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ធម្មតា តាម​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាមួយ​គ្នា​នេះ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ជំរុញ​ស្នងការ​នគរបាល​ខេត្ត​កែប​ដែល​ទើប​ប្រកាស​ថ្មី​ត្រូវ​សិក្សា និង​យក​គំរូ​តាម​ស្នងការ​ចាស់ ហើយ​ត្រូវ​ស្វែង​យល់​ពី​ភូមិសាស្ត្រ និង​ច​រឹត​របស់​ថ្នាក់​ក្រោម​តើ​កងកម្លាំង​ចង់បាន​អ្វី ហើយ​ចំពោះ​ថ្នាក់​ក្រោម​វិញ ក៏​ត្រូវ​ស្វែង​យល់ និង​គោរព​ថ្នាក់លើ​របស់​ខ្លួន​វិញ​ដែរ​ទាំង​អស់នេះ​ហើយ សម្រាប់​សម្រួល​ដល់​ការងារ​ឲ្យ​បាន​ជោគជ័យ និង​ដំណើរ​ការងារ​ដោយ​រលូន​ទៅ​បាន​។

យ៉ាងណាមិញ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​លោកស្នងការ​ថ្មី ចាប់ពី​ថ្ងៃនេះ​តទៅ ត្រូវ​តែ​បន្ដ​រក្សា​ការ​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង និង​បង្កើន​សមត្ថភាព​របស់​មន្ដ្រី​ទាំងអស់ មិន​ត្រូវ​ប្រកាន់​បក្ខពួក ឬ​ក្រុម​ណា​ឡើយ គឺ​ត្រូវធ្វើ​ការងារ​រួម​គ្នា​ជូន​ប្រជាពលរដ្ឋ ឲ្យ​ស្រប​តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ