ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត, សើច, អាណិត និងរិះគន់…​ព្រោះតែវា​អត​់ដែលកើត​ឡើង​​…!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កូន​គោមួយ​ក្បាល​មិនដឹង​ថា ដើរ​ស៊ី​ស្មៅ​យ៉ាងម៉េច បែរជា​ចូល​ក្បាល​ក្នុង​ប្រហោង​ដែក​រន្ទា​របស់​អ្នកស្រុក​ដែល​គេ​ទុក​ចោល រួច​បោល​តាម​ដងផ្លូវ​ទៅ​ដួល​បត់​.​កលើ​វាលស្មៅ​មួយ​កន្លែង ប៉ុន្តែ​សំណាងល្អ អ្នក​រត់​ម៉ូតូឌុប​២​នាក់​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ជីវិត​ភ្លាម​ៗ ។ ហេតុការណ៍​ដ៏​កម្រ​នេះ…

ខេត្តបន្ទាយមានជ័យ ៖ កូន​គោមួយ​ក្បាល​មិនដឹង​ថា ដើរ​ស៊ី​ស្មៅ​យ៉ាងម៉េច បែរជា​ចូល​ក្បាល​ក្នុង​ប្រហោង​ដែក​រន្ទា​របស់​អ្នកស្រុក​ដែល​គេ​ទុក​ចោល រួច​បោល​តាម​ដងផ្លូវ​ទៅ​ដួល​បត់​.​កលើ​វាលស្មៅ​មួយ​កន្លែង ប៉ុន្តែ​សំណាងល្អ អ្នក​រត់​ម៉ូតូឌុប​២​នាក់​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ជីវិត​ភ្លាម​ៗ ។

ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ។ តាម​ប្រភព​ព័ត៌មាន​ថា គេ​ឃើញ​កូន​គោ​ញី​១​ក្បាល​ខាងលើ បាន​រត់​ទាំង​ជាប់​ដែក​រន្ទា​នៅ​.​ក ពី​ទិស​ខាងត្បូង តាម​បណ្តោយ​ផ្លូវ​ក្រួស​ក្រហម ដោយ​ក​អូស​ដែក​ទៅ​ជាមួយ ។

លុះដល់​វាលស្មៅ​មួយ ស្រាប់តែ​ដួល​បត់​.​ក​ងើប​លែង​រួច ។ ពេល​នោះ អ្នក​ម៉ូតូឌុប​២​នាក់ ដែល​ឆ្លងកាត់​ទីនោះ​ឃើញ​ក៏​នាំ​គ្នា​ជួយ ខណៈ​កូន​គោ​នេះ ដួល​បត់​.​កលើ​វាលស្មៅ​ក្បែរផ្លូវ ។ មើលឃើញ​គួរ​អាណិត ទើប​ពួក​គេ បាន​នាំ​គ្នា​ជួយ​ដោះ​ដែក​នោះ ចេញពី​.​កបាន​រួច​ផុត​ពី​ងាប់ ។

ករណី​នេះ ក៏​មានការ​រិះគន់​ថា មក​ពី​ម្ចាស់​លែងគោ​អនាធិបតេយ្យ ទើប​កើត​បញ្ហា​គ្មាន​អ្នកដឹង​សូ​ម្បី​ម្ចាស់​វា​ក៏​អត់​ដឹង​ដែរ ។ នេះ​សំណាង​ហើយ​កើតឡើង​ពេល​ថ្ងៃ បើ​ចំ​ពេល​យប់​វិញ​កូន​គោមួយ​ក្បាល​ខាងលើ ប្រហែល​សល់​តែ​ឆ្អឹង​ប៉ុណ្ណោះ ព្រោះ​អត់​ដឹង​ម្ចាស់​នៅ​ទីណា​ផង ៕

អត្ថបទសរសេរ ដោយ