ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ចង់​ផលិត​សម្បក​កង់ដោយ​ប្រើ​ 3D Printer

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​សម្បក​កង់​រថយន្ត​Michelin កំពុងធ្វើការ​លើ​បច្ចេកវិទ្យា​ពិសេស​មួយ​ដែល​អាច​ឲ្យ​និយម​ន័យ​ថា « សម្បក​កង់​ថ្មី​» ព្រោះថា​ប្រសិនបើ​បច្ចេកវិទ្យា​នេះ​កើតឡើង​មែន យើង​អាច​គ្រាន់តែ​ប្រើ​3D Printer ធ្វើ​ឲ្យ​ក្រឡា​សម្បក​កង់​ដែល​សឹក​រេច​រិល​ទៅ​ជា​ថ្មី​ឡើង​វិញ​បាន ហើយ​អាច​ប្រើប្រាស់​ជា​បន្ត​ទៀត ។…

ក្រុមហ៊ុន​ផលិត​សម្បក​កង់​រថយន្ត​Michelin កំពុងធ្វើការ​លើ​បច្ចេកវិទ្យា​ពិសេស​មួយ​ដែល​អាច​ឲ្យ​និយម​ន័យ​ថា « សម្បក​កង់​ថ្មី​» ព្រោះថា​ប្រសិនបើ​បច្ចេកវិទ្យា​នេះ​កើតឡើង​មែន យើង​អាច​គ្រាន់តែ​ប្រើ​3D Printer ធ្វើ​ឲ្យ​ក្រឡា​សម្បក​កង់​ដែល​សឹក​រេច​រិល​ទៅ​ជា​ថ្មី​ឡើង​វិញ​បាន ហើយ​អាច​ប្រើប្រាស់​ជា​បន្ត​ទៀត ។

គំនិត​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន ដែល​រួម​មានការ​ផលិត​សម្បក​កង់​គ្មាន​ប្រើ​ខ្យល់ សម្បក​កង់​ធ្វើ​ពី​ឈើ និង​សម្បក​កង់​ពី​បច្ចេកវិទ្យា 3D Printing។

លោក Cyrille Roget នាយក​ផ្នែក​វិទ្យាសាស្ត្រ និង​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Michelin បាន​ប្រាប់​សារព័ត៌មាន CarAdvice ថា បច្ចេកវិទ្យា​នេះ​ត្រូវការ​ពេល​យ៉ាងតិច​ដប់​ឆ្នាំទៅ​មុខ​ទៀត ទម្រាំ​តែ​ម៉ាស៊ីន 3D Printer អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ តែ​ពេល​នេះ​ក្រុម​ការងារ​របស់​លោក បាន​គិត​ទៅ​ពេល​ខាង​មុខ​ឲ្យ​ហើយ ។

លោក​មាន​ប្រសាសន៍​ថា ៖« វា​ដូច​ជា​ពេល​អ្នក​អង្គុយ​ចាំ​សាក​អា​គុយ​របស់​រថយន្ត Tesla របស់​អ្នក​អីចឹង​ដែរ ។ នៅ​ពេល​ខាង​មុខ អ្នក​នឹង​អាច​អង្គុយ​ចាំ​ម៉ាស៊ីន 3D Printer ធ្វើ​ឲ្យ​ក្រឡា​សម្បក​កង់​រថយន្ត​របស់​អ្នក​ថ្មី​ដូច​ដើម ។ ម៉ាស៊ីន 3D Printer នឹង​អាច​បង្កើត​ជា​ក្រឡា​សម្បក​កង់​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ ។ អ្នក​អាច​ជ្រើសរើស​ក្រឡា​ប្រភេទ​ណា​ក៏​បាន មិន​ថា​សម្រាប់​បើក​ពេល​ធ្លាក់​ព្រិល សម្រាប់​ប្រណាំង ឬ សម្រាប់​បើក​លើ​ផ្លូវ​យ៉ាប់​ក៏​ដោយ »​។

លោក​បាន​បន្ត​ថា ៖« បញ្ហា​សម្រាប់​បច្ចេកវិទ្យា​នេះ គឺ​ការ​ដាក់​ឲ្យ​មាន​បញ្ជរ​សម្រាប់​ព្រី​ន​សម្បក​កង់ ។ ប្រសិនបើ​ធ្វើ​បាន​សម្រេច វា​ពិតជា​អាច​ជួយ​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជ័រកៅស៊ូ »​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​វា​អាច​ឲ្យ​ម្ចាស់​រថយន្ត​ដឹង​ពី​ស្ថានភាព​របស់​សម្បក​កង់​រថយន្ត​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ រួម​មាន​កម្រាស់​ក្រឡា​សម្បក​កង់ និង​ប្រភេទ​ក្រឡា ។ វា​ពិតជា​បច្ចេកវិទ្យា​អស្ចារ្យ​មែនទែន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​កាក​សំណល់​លើ​ពិភពលោក គឺ​ពិតជា​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ក្នុង​នោះ​ក្រុមហ៊ុន Michelin ក៏​បាន​ចូលរួម​ចំណែក​ក្នុង​បញ្ហា​នេះ​ដែរ។ ក្រុមហ៊ុន​នេះ​ផលិត​សម្បក​កង់​រថយន្ត​ចំនួន​១៦៥​លាន​គ្រាប់​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ