ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ ចុះ​បង្ក្រាប​ម៉ូតូ​គេចពន្ធ​១០​គ្រឿង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ស៊េរី​ទំនើប​រួម​មាន PCX៤​គ្រឿង​,ZOOmerX១​គ្រឿង​,Clic៤​គ្រឿង​,Scoopy១​គ្រឿង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើរ​រត់ពន្ធ​តំបន់​៥ គយ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដឹកនាំ​ដោយ​លោក មាស…

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ស៊េរី​ទំនើប​រួម​មាន PCX៤​គ្រឿង​,ZOOmerX១​គ្រឿង​,Clic៤​គ្រឿង​,Scoopy១​គ្រឿង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើរ​រត់ពន្ធ​តំបន់​៥ គយ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្ត​ចុះ​បង្ក្រាប​នៅ​ទីតាំង​ស្តុក​មួយ​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​តរ នា​សៀ​ល​ថ្ងៃ​ទី​២២ សីហា ២០១៨​នេះ​។

ម៉ូតូ​ទាំងអស់​ខាងលើ​ជា​របស់​ឈ្មោះ ផ​ន ថាវរៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នកទិញ​លក់​ម៉ូតូ​នៅ​ក្នុងភូមិ​កើតហេតុ​។ ម្ចាស់​ម៉ូតូ​និយាយ​ថា ម៉ូតូ​ទាំងនេះ​ទិញ​ពី​គេ​គឺ​យក​ឲ្យ​ដល់​ផ្ទះ​។ ករណី​នេះ​លោក អាត អឿ​ន អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើរ​រត់ពន្ធ​តំបន់​៥ គយ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា ម៉ូតូ​បង្ក្រាប​ទាំងនេះ​ជា​របស់​គេចពន្ធ​លោក​ថា៖

ក្រោយ​បង្ក្រាប និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​របស់​លោក​ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ចាត់ការ​តាម​ផ្លូវច្បាប់ (​ឲ្យ​ម្ចាស់​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​ទទួល​ការ​ផាកពិន័យ​)​។ ដោយឡែក​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ប្រាប់​កោះសន្តិភាព​ថា លោក​គ្រាន់តែ​សហការ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ឆែកឆេរ​ទីតាំង​ស្តុក​ម៉ូតូ​អត់​ពន្ធ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ