ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទ្រេតទ្រោត​ទៅអង្អុយចោងហោងលើបង្អួត រួចទម្លាក់ខ្លួនចុះពីជាន់​ទី​១៥​មក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់បាន​លោត​ពី​ជាន់​ទី​១៥​ នៃ​អគារ​កាស៊ីណូ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ នៅ​សល់​តែ​ដង្ហើមចង្រិត ​និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជិត​១​រំលង​អធ្រាត្រ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់បាន​លោត​ពី​ជាន់​ទី​១៥​ នៃ​អគារ​កាស៊ីណូ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ នៅ​សល់​តែ​ដង្ហើមចង្រិត ​និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជិត​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែសីហានៅ​កាស៊ីណូ​មួយ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនជាតិ​ថៃ​រូប​នេះ​ឈ្មោះ ប៊ុ​ន​យ៉ា​លី​ត ប៉ាត់​ថា​វី សា​ធៀន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​និយាយ​ថា ការ​លោត​ពីលើអគារ​នេះ​ គ្មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ឡើយ ប៉ុន្តែ​សមត្ថកិច្ច​បង្ហើប​​ថា យោង​តាម​កាមេរ៉ា​សុ​ត្ថិ​ភាព​ គឺ​ជន​រង​គ្រោះ​មុន​លោត​បាន​ដើរ​ទ្រេតទ្រោតទំនងជា​ស្រវឹង រួច​ឡើង​អង្គុយ​​ចោងហោង​លើ​បង្អួច​ហើយ​លោត​ទម្លាក់​ខ្លួន​ពី​ជាន់​ទី​១៥​ ទៅ​ទើរ​លើ​ឧបករណ៍​ម៉ាស៊ីនត្រជាក់​ធំ​មួយ​នៅ​ជាន់​ទី​៣ បណ្ដាល​ឱ្យ​បាក់ដៃ​ឆ្វេង រង​របួស​ផ្ទៃមុខ​ព្រមទាំង​ដងខ្លួន​ជា​ច្រើន​កន្លែង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ធ្លាក់​ភ្លាម​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ទេ តែ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ព្រោះ​របួស​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ណាស់​ទៅ​ហើយ ។ ជន​រង​គ្រោះជា​អតីត​វិស្វករ​ចូល​និវត្តន៍ ហើយ​ប្រពន្ធ​ក៏​ជា​គ្រូពេទ្យ​ចូល​និវត្តន៍​ដែរ និង​ស្ថិត​នៅ​ក្នុង​កាស៊ីណូ​នោះ​ដូច​គ្នា ​ប៉ុន្តែ​នៅ​ជាន់​ខុស​គ្នា ។
កោះសន្តិភាព បាន​សាកសួរ​ទៅ​លោក​វរ​សេនី​យ៍​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ពី​បញ្ហា​ខាងលើ​ដែរ តែ​លោក​មិន​បាន​ឆ្លើយ​តប​ទេ​កាលពី​ថ្ងៃ​២០ ខែសីហា ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​ត្រូវ​បាន​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​ប្រាប់​ថា ពិតជា​កើត​មាន​មែនហើយ ហើយ​សព​បាន​ប្រគល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​ប្រទេស​របស់​ខ្លូ​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ