ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទុក​ទៅ​ស្រី​ៗ…​បើ​គេ​ស្រលាញ់​អ្នក​ពិត គេ​ហ៊ាន​ធ្វើ​រឿង​ទាំងនេះ​ដើម្បី​អ្នក​ហើយ !

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​បុរស​ស្រឡាញ់​អ្នក​ពិត ហ៊ាន​ធ្វើ​ដើម្បី​អ្នក ។ តើ​មាន​អ្វី​ខ្លះទៅ ?​ 1. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ពិត ហើយ​ខ្លាំង​នឹង​ហ៊ាន​អោន​ខ្នង​ដើម្បី​ចងខ្សែ​ស្បែកជើង​ដល់​អ្នក មិន​ថា​នៅ​កន្លែង​ណា​ទេ ដោយ​គេ​មិន​គិត​ពីមុខ​មាត់​គេ​ឡើយ…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​បុរស​ស្រឡាញ់​អ្នក​ពិត ហ៊ាន​ធ្វើ​ដើម្បី​អ្នក ។ តើ​មាន​អ្វី​ខ្លះទៅ ?​

1. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ពិត ហើយ​ខ្លាំង​នឹង​ហ៊ាន​អោន​ខ្នង​ដើម្បី​ចងខ្សែ​ស្បែកជើង​ដល់​អ្នក មិន​ថា​នៅ​កន្លែង​ណា​ទេ ដោយ​គេ​មិន​គិត​ពីមុខ​មាត់​គេ​ឡើយ ព្រោះ​មាន​តែ​អ្នក​ទេ​ដែល​សំខាន់​​ក្នុង​ចិត្ត​គេ ។​

2. បុរស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង គេ​នឹង​មិន​ឲ្យ​អ្នករក​មិនឃើញ​គេ​ទេ ដោយ​គេ​នឹង​បើក​ទូរស័ព្ទ​២៤​ម៉ោង ទោះបីជា​គេ​រវល់​យ៉ាងណា​ក៏​ដោយ ក៏​លើក​ទូរស័ព្ទ​អ្នក​ដែរ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​បារម្ភ​ពី​គេ​ខ្លាំង ។​

3. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក នឹង​ហ៊ាន​ចូល​ផ្ទះបាយ​ធ្វើ​ម្ហូប​ឲ្យ​អ្នក​ទទួលទាន ដោយ​មិន​គិត​ថា​គេ​ជា​បុរស មិន​ស័ក្តិសម​ក្នុង​ការ​ចម្អិនម្ហូប​ឡើយ ។ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ខំរៀន​ធ្វើ​ម្ហូប ដើម្បី​ធ្វើ​ឲ្យ​អ្នក​បរិភោគ​បាន​ឆ្ងាញ់ ហើយ​សប្បាយចិត្ត ។​

4. បុរស​ដែល​ទុក​អ្នក​សំខាន់ នឹង​មិន​ងាយ​ភ្លេច​ថ្ងៃ​ពិសេស​រវាង​អ្នក​ទាំង​ពីរ​ឡើយ ដោយ​គេ​តែងតែ​ចាំ ហើយ​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើ​រ​ជា​និច្ច​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ពិសេស​ទាំងនោះ ។​

5. ជា​ពិសេស​គេ​នឹង​ជ្រើសរើស​កាដូរ​យ៉ាង​ម៉ត់ចត់​ដើម្បី​ជូន​អ្នក ព្រោះ​ចង់​ឲ្យ​តែ​អ្នក​សប្បាយចិត្ត​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​គេ​ឃើញ​អ្នក​សើច នោះ​ជា​សុភមង្គល​ពិត​សម្រាប់​គេ​ហើយ ។​

6. បើ​អ្នក​សំខាន់​ក្នុង​ចិត្ត​បុរស គេ​នឹង​មិន​បង្ខំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឡើយ ដោយ​គេ​អាច​ទទួល​បាន​រាង​បែប​នេះ​របស់​អ្នក ព្រោះ​គេ​មិន​ចង់​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ព្រោះ​រឿង​ស្រក​ទម្ងន់​នេះ​ទេ ។​
​គេ​នឹង​ខំប្រឹង​ដើម្បី​អនាគត​អ្នក​ទាំង​ពីរ ដោយ​បញ្ចេញ​ជា​សកម្មភាព ដោយ​មិនមែន​បាន​តែ​មាត់​នោះ​ទេ​។ ដូចនេះ​បើ​គេ​មាន​ទ​ង្វើ​ទាំងនេះ នោះ​អ្នក​អាច​ពិចារណា​កសាង​គ្រួសារ​ជាមួយ​គេ​បាន ៕ (​ស្រង់​ពី​គេហទំព័រ​ health.com.kh​)