ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ប៉ះ​ចំ​អ្នក​រត់​ម៉ូតូឌុប​ចិត្តធម៌ កុំ​អី​សល់​តែ​ឆ្អឹង (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូន​គោ​មេ​មួយ​ក្បាល​មិនដឹង​ថា​ដើរ​ស៊ី​ស្មៅ​យ៉ាងម៉េច បែរជា​ចូល​ក្បាល​ក្នុង​ប្រហោង​ដែក​រន្ទា​របស់​អ្នកស្រុក​ដែល​គេ​ទុក​ចោល រួច​រត់​តាម​ដងផ្លូវ​ទៅ​ដួល​បត់​.​កលើ​វាលស្មៅ​មួយ​កន្លែង​ពិតជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​សំណាងល្អ​បាន​ជួប​អ្នក​រត់​ម៉ូតូឌុប​ចិត្តធម៌​២​នាក់​ជួយ​សង្គ្រោះ​រួច​ផុត​ជីវិត​ភ្លាម​ៗ​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូន​គោ​មេ​មួយ​ក្បាល​មិនដឹង​ថា​ដើរ​ស៊ី​ស្មៅ​យ៉ាងម៉េច បែរជា​ចូល​ក្បាល​ក្នុង​ប្រហោង​ដែក​រន្ទា​របស់​អ្នកស្រុក​ដែល​គេ​ទុក​ចោល រួច​រត់​តាម​ដងផ្លូវ​ទៅ​ដួល​បត់​.​កលើ​វាលស្មៅ​មួយ​កន្លែង​ពិតជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​សំណាងល្អ​បាន​ជួប​អ្នក​រត់​ម៉ូតូឌុប​ចិត្តធម៌​២​នាក់​ជួយ​សង្គ្រោះ​រួច​ផុត​ជីវិត​ភ្លាម​ៗ​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា គេ​បានឃើញ​កូន​គោ​មេ​១​ក្បាល​ខាងលើ​នេះ បាន​រត់​ទាំង​.​ក​ជាប់​ដែក​រន្ទា​ពី​ទិស​ខាងត្បូង តាម​បណ្តោយ​ផ្លូវ​ក្រួស​ក្រហម​ក្នុងភូមិ​កើតហេតុ​ខាងលើ លុះដល់​វាលស្មៅ​មួយ ស្រាប់តែ​ដួល​បត់​.​ក​តែ​ម្តង សង្ស័យ​តែ​អស់កម្លាំង​ខ្លាំង​។ ប៉ុន្តែ​សំណាងល្អ ដែល​បាន​ជួប​អ្នក​ម៉ូតូឌុប​ចិត្តធម៌​២​នាក់​ឆ្លងកាត់​ឃើញ ក៏​នាំ​គ្នា​ជួយ ខណៈ​កូន​គោ​នេះ​ដួល​បត់​ក​.​លើ​វាលស្មៅ​ទៅ​ហើយ​។

សេចក្តីរាយការណ៍​ង​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នក​ឃើញ​ហេតុការណ៍​ខ្លះ​បាន​រិះគន់​ថា មក​ពី​ម្ចាស់​លេង​គោ​អាណា​ធិ​ប​តេ​យ្យ ទើប​មាន​បញ្ហា​នេះ​កើតឡើង​ដោយ​គ្មាន​អ្នក​ណា​ដឹង ហើយ​ថា នេះ​សំណាង​ហើយ​កើតឡើង​ពេល​ថ្ងៃ ចុះបើ​ចំ​ពេល​យប់​ប៉ះ​ចំ​ចោរ​វិញ ប្រហែល​កូន​គោមួយ​ក្បាល​នេះ​រក​ឃើញ​តែ​ឆ្អឹង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ