ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមីគ្រូ​សណ្ឋិត​ខុស​បច្ចេក​​ទេស…វាយ​បណ្តេញខ្មោច​រហូតមនុស្ស​ស្លា.ប់​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹ​ត​ត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តស្ទឹងត្រែង កំពុង​​តាម​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​-​ប្រពន្ធ ដែល​​​ប្រពន្ធ​ «​ជា​​គ្រូ​ចូល​​រូប​» បាន​​បង្ក​ឱ្យ​​ស្ត្រី​ចំណាស់​ម្នាក់​ (អ្នកជំងឺ​)​ស្លាប់ បន្ទាប់​ពី​​​ព្យាបាល​ជំងឺ​…

ខេត្ត​ស្ទឹ​ត​ត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តស្ទឹងត្រែង កំពុង​​តាម​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​-​ប្រពន្ធ ដែល​​​ប្រពន្ធ​ «​ជា​​គ្រូ​ចូល​​រូប​» បាន​​បង្ក​ឱ្យ​​ស្ត្រី​ចំណាស់​ម្នាក់​ (អ្នកជំងឺ​)​ស្លាប់ បន្ទាប់​ពី​​​ព្យាបាល​ជំងឺ​ ដោយ​វាយ​នឹង​ដំបង​គល់​​ប្ញ​ស្សីប៉ុន.កដៃ​ ហើយ​ជាន់​.​ក​រ​ហូតអ្នកជំងឺ​​ស្លាប់ ។ ហេតុការណ៍​​ដែល​មិន​ធ្លាប់​មាន​​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ សីហា វេលា​ម៉ោង​០៦​យប់ ស្ថិត​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ជាគ្រូ​​រូប​ឈ្មោះ​ឈ​ន់ ​អាយុ​​ជាង​៥០​ឆ្នាំ និង​​ប្តី​ឈ្មោះស៊ុំ ស្រុង ដែល​ជា​អ្នក​លើក​ដាក់​មើល​​ការ​ខុស​ត្រូវ នៅ​ពេល​ប្រពន្ធ​​ត្រូវ​បារមី​​ចូល​​សណ្ឋិតម្តងៗ​ ។

ប្រភព​​បន្ត​ថា ទាំង​ប្តី​ទាំង​ប្រពន្ធ​ខាងលើ​កំពុង​ស្ថិត​ក្រោម​ការ​សង្ស័យ ​ដែល​បង្ក​ឱ្យ​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ឡុ​ង សែ​ម អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ទឹក​ជ្រៅ​ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ស្លាប់យ៉ាងអាណោចអាធ័ម​ បន្ទាប់​ពី​​ត្រូវ​ស្ត្រី​ជាគ្រូ​ត្រូវ​បារមី​ចូល​សណ្ឋិត​ មក​ព្យាបាល​តាម​បែប​បុរាណ​ដោយ​គិត​​ថា ស្ត្រី​​រង​គ្រោះ​ត្រូវ​ខ្មោច​ព្រាយ​បិសាច​ចូលខ្លួន ។ ការ​ព្យាបាលនោះ​ បាន​​ប្រើប្រាស់​ដំបង​ប្ញ​ស្សី​វាយ​ទៅ​លើ​ស្ត្រី​អ្នកជំងឺ​ជា​ច្រើន​ដំបង ដើម្បី​បណ្តេញ​ខ្មោច​ព្រាយ​បិសាច ​។ បន្ទាប់​​មក​ទៀត ​ឱ្យ​បុរស​ជា​ប្តី​អូស​ស្ត្រី​អ្នកជំងឺ​ដាក់​ក្បែរ​បង្អួច​វាយ​និង​ជាន់.ក​បន្ថែម​ រហូត​ស្ត្រី​​អ្នកជំងឺ​​បាន​ដាច់ខ្យល់​ស្លាប់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយពី​​ស្ត្រី​បារមី​​ដឹងថា អ្នកជំងឺ​​បាត់​មាត់​​បាត់​ក​​​​ស្លាប់ទៅហើយ ក៏នាំ​​ប្តី​រត់​គេច​ខ្លួន​​តែ​ម្តង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ