ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយថែរក្សា​ផ្លូវ​ថ្នល​់​កុំ​ឱ្យ​ឆាប់​ខូចពេក…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ថា តប​តាម​ការ​សន្យា​នៅ​មុន​ពេល​បោះ​ឆ្នោត​ថា អាជ្ញាធរ​នឹង​ជួសជុល​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​ពេល​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ថា តប​តាម​ការ​សន្យា​នៅ​មុន​ពេល​បោះ​ឆ្នោត​ថា អាជ្ញាធរ​នឹង​ជួសជុល​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​ពេល​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល ពេល​នេះ​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​មិន​បាន​បំភ្លេច​សន្យា​នោះ​ទេ គឺ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​បាន​ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ​នា​ពេល​នេះ ដើម្បី​ជា​ការ​ឆ្លើយ​តប​តាម​ការ​ដែល​ពលរដ្ឋ​ទាំងអស់​បាន​គាំទ្រ ព្រមទាំង​បាន​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​កុះករ ។

លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ជួសជុល​បង្ហើយ​កំណាត់​ផ្លូវ​លេខ​១០៦ (​ហៅ​ផ្លូវ​យាយ​កំពត​) ជាប់​នឹង​កែង​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០១៨​នេះ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ប៉ៃលិន​គ្រប់​មន្ទីរ​ស្ថាប័ន ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ។

ជាមួយគ្នានេះដែរ លោក​ក៏​បាន​​​​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​សូម​ឱ្យ​រួមគ្នា​ជួយថែរក្សា​ទ្រព្យ​សម្បត្តិ​សាធារណៈរបស់​រដ្ឋ​ ជា​ពិសេស​ផ្លូវថ្នល់​នេះ​តែម្តង ព្រោះការ​ជួសជុល​ម្តងៗចំណាយថវិកា​រដ្ឋ​អស់ច្រើន​សន្ធឹកសន្ធាប់ ។ ម្យ៉ាង​វិញទៀត ពលរដ្ឋ​ដែល​នៅសងខាង​ផ្លូវដែល​​កំពុង​ធ្វើការ​ជួសជុល​នេះ មេត្តាយោគយល់អធ្យា ស្រ័យ​និង​ចូល​រួម​សហការ​ផងដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ