ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្សាររុងក្លឿ… ​​​គ្មាន​អ្នក​​​ទទួល​ខុសត្រូវ​​ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖  ករណី​ឆេះ​ផ្សារ​រុង​ក្លឿ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ​សីហា​ នោះ គឺនៅ​តែ​មិនដឹង​ពី​​មូលហេតុ​ដដែល ។ ពាក់ព័ន្ធករណី ៖…

ខេត្តបន្ទាយមានជ័យ ៖  ករណី​ឆេះ​ផ្សារ​រុង​ក្លឿ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ​សីហា​ នោះ គឺនៅ​តែ​មិនដឹង​ពី​​មូលហេតុ​ដដែល ។ ពាក់ព័ន្ធករណី ៖ សំឡេង​អាជីវករ​ខ្មែរ​លើ​ដីថៃ​​ទ្រហោយំ​អឺងកង​… ខូចខាត​អស់​ជាច្រើន​(​មាន​វី​ដេ​អូ​)

លោក ទូច មុន្នី អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​តបាន​ប្រាប់​តាមទូរស័ព្ទ​ថា យោង​តាម​ការ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ គឺ​មាន​១១​តូប​ធំ ​សរុប​ជាង​២០​តូប​តូច បាន​ក្លាយជា​ចំណី​ភ្លើង ព្រោះ​អគារ​ខ្លះ ​មាន​តូប​តូច​២ និង​ខ្លះ​មាន​តូប​តូច​៣ ហើយ​តូប​ខ្លះ​ មាន​ទំហំ​ទឹកប្រាក់​២​លាន​បាត ខ្លះ​១​លាន​បាត​ និង​ខ្លះ​៤០​ ឬ​៥០​ម៉ឺន​បាត សរុប​រួម​ប្រហែល​ជាង​១០​លាន​បាត ។

យ៉ាងណា​ក៏​ដោយ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ យោង​តាម​ការ​សួរនាំ​ផ្ទាល់ គ្មាន​អាជីវករ​ណា​ម្នាក់​អះអាង​ប្រាប់​ពី​មូលហេតុ​ឡើយ បាន​ត្រឹមតែ​ឮ​ត​គ្នា​មក​ថា​ បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​តែ​ប៉ុណ្ណោះ ។

ជុំវិញ​ការ​ឆេះ​ផ្សារ​នេះ គឺ​គ្មាន​ខាង​ណាមួយ​​ទទួលខុសត្រូវ​ឡើយ ហើយ​អ្នក​ត្រូវ​បង់ខាត​ គឺជា​អាជីវករ​ខ្មែរ ដែល​ជា​ម្ចាស់​តូប​ទាំងនេះ ។

អត្ថបទសរសេរ ដោយ