ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិមាប៉ុណ្ណា… បណ្តើរកង់ពីស្រុក​អូរជ្រៅ​​​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ឆ្ពោះបន្តទៅ​កំពង់​ចាម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​២​នាក់​បងប្អូន​បង្កើតបាន​នាំ​កូនប្រុស-​ស្រី​ បណ្តើរ​កង់​ដើរ​រើសអេ​ត​ចាយ​ចម្ងាយ​ដី​រាប់​គីឡូម៉ែត្រ​ តាំងពី​ស្រុក​អូរជ្រៅ​ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​លក់​យកប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈឺ​ធ្ងន់​ នៅ​ឯស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​២​នាក់​បងប្អូន​បង្កើតបាន​នាំ​កូនប្រុស-​ស្រី​ បណ្តើរ​កង់​ដើរ​រើសអេ​ត​ចាយ​ចម្ងាយ​ដី​រាប់​គីឡូម៉ែត្រ​ តាំងពី​ស្រុក​អូរជ្រៅ​ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​លក់​យកប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈឺ​ធ្ងន់​ នៅ​ឯស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោម​តំណក់ទឹកភ្នែក​ជាមួយនឹង​ដៃ​ពកូន​ប្រុសអាយុ​មិន​ទាន់​បាន​១​ខួប​ផង ស្ត្រី​ឈ្មោះ ណ​ន ច្រែ​កអាយុ​
៤៨​ឆ្នាំនិយាយ​ថា គាត់​រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មានកូន​ប្រុស-ស្រី​ក្នុង​បន្ទុក​៦​នាក់ សព្វថ្ងៃ​គ្មាន​មុខរបរ​អ្វី​ ក្រៅពី​ដើរ​រើស​អេ​ត​ចាយ​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ឯ​ប្តី​គាត់ពិការ​ដៃជើង​មិន​អាច​ធ្វើ​អ្វី​បាន ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​ប្អូនបង្កើត​របស់​ស្ត្រីខាងលើ​ ឈ្មោះ ណ​ន ឡង អាយុ​៣៥​ឆ្នាំ មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​៤​នាក់ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នានិយាយ​ថា គាត់​មាន​ប្តី​ដែរ​តែ​មិន​ដែល​ជួយ​ធ្វើ​ការងារ​អ្វី​ទេ គឺ​គិតតែ​ពី​ដើរ​ផឹកស៊ី​ធ្វើ​ឲ្យ​គាត់​ទ​ទូល​បន្ទុក​ដ៏​ធ្ងន់​ក្នុង​គ្រួសារ​តែ​ម្នាក់ឯង ។

ស្ត្រី​ជា​បង​និយាយ​ថា គាត់​ចេញពីផ្ទះ​ដើរ​រើស​អេ​ត​ចាយ​នេះ​ រយៈពេល​៣​ថ្ងៃ​ហើយ​ ទើបតែ​មកដល់​ក្រុង​ប៉ោយ​ប៉ែ​ត ។ កូន​គាត់​មក​ជាមួយ​ទាំងអស់ ប៉ុន្តែ​មួយ​ចំនួន​ ត្រូវ​អ្នកស្រុក​ដែល​ជួប​តាម​ដងផ្លូវ​គេ​អាណិត​ជួយ​ដឹក​ទៅ​ភូមិ​វិញ នៅ​សល់​តែ​កូនប្រុស​ស្រី​៣​នាក់ គឺ​កូនច្បង​បណ្តើរ​កង់​ផង​ រើស​អេ​ត​ចាយ​ផង ជាមួយ​ប្អូន ប្រុស​ម្នាក់​ទៀត​ ខណៈ​កូនប្រុស​ពៅ​ដែល​នៅ​ក្នុង​ដៃ គាត់​ព​បណ្តើររើស​អេ​ត​ចាយ​បណ្តើរ ។

រីឯ​ស្ត្រី​ជា​ប្អូន​យក​កូន​មក​ជាមួយ​តែ​ម្នាក់​ទេ ដោយ​ចង​កន្សែង​ដាក់​ជាប់​ក​កង់​ដូច​ជា​អង្រឹង​ឲ្យ​អង្គុយ ដើម្បី​មាន​លទ្ធភាព​រើស​អេ​ត​ចាយ​ដូច​ស្ត្រី​ជា​បង​ដែរ ។ គ្រួសារ​ទីទ័ល​ក្រទាំង​២​ខាងលើ​ប្រាប់​ថា រយៈពេល​៣​យប់​៤​ថ្ងៃនេះ គឺ​យប់​ដំបូង​ដេក​ក្នុង​ព្រៃ​មាន​មុង​១​ចង​ដេក​រួម​គ្នា តែ​សំណាងល្អ​ទេវតា​អាណិត​មិន​មាន​ភ្លៀង​ធ្លាក់​រំខាន​ទេ ។ ឯ​យប់​ទី​២​ សុំ​ផ្ទះ​អ្នកស្រុក​ដេក ព្រោះ​មាន​ភ្លៀង​ធ្លាក់ និង​យប់​ថ្ងៃ​ទី​១៧ ខែសីហា ដេក​នៅ​សាលាឆទាន​ក្នុង​វត្ត​និមិត្ត​សុធី​រាម ហៅ​វត្ត​កូន​ដំរី ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ពួក​គាត់​និយាយ​ថា ការ​នាំ​បងប្អូន​ចេញ​រើស​អេ​ត​ចាយ​ឆ្ងាយ​ពី​ភូមិ​ស្រុកពី​លំនៅ​ឋាន​នេះ គឺ​ក្នុង​គោលបំណង​រក​ប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈ្មោះ ណុ​ប ណ​ន អាយុ​៨០​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​នៅ​ឯ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែល​សាច់ញាតិ​ទាក់ទង​មក​ប្រាប់​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង​ហើយ តែ​ពួក​គាត់​គ្មាន​ប្រាក់​ធ្វើ​ដំណើរ ទៅ ។

អ្វី​ដែល​កាន់តែ​សង្វេគ​ទៀត​នោះ គឺ​សូ​ម្បី​តែ​កង់​របស់​ស្ត្រី​ជា​បង ​ក៏​គ្មាន​ច្រវាក់​ដែរ ពោល​គឺមិន​អាច​ជិះ​កើត​
ទេ ត្រូវ​បណ្តើរ​រហូត​ទាល់តែ​ដល់​គោលដៅ​វិញ ដោយ​គាត់​និយាយ​ថា​ មិនដឹង​ជា​ដាច់​ជ្រុះ​នៅឯណា បាន​កង់​សម្រាប់​ដឹក​អេ​ត​ចាយ ព្រោះ​មិន​អាច​ស្ពាយ​ ឬ​រែកពុន​បាន ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន គ្រួសារ​ទាំង​២នេះ​បាន​ទទួល​ថវិកា​មួយ​ចំនួន​និង​អង្ករ​១០​គីឡូក្រាម ពី​ភ្នាក់ងារ​កោះសន្តិភាព និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ពួក​គាត់​បាន​អំពាវនាវ ​សុំ​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង បើ​ពុំនោះ​ទេ ជីវភាព​គ្រួសារ​ពួក​គាត់​នឹង​នៅ​តែ​រង​ការ​វេទនា ពិសេស​កូន​ៗ​នឹង​មិន​មាន​អនាគត​ឡើយ​ ​ព្រោះ​មិន​បាន​រៀនសូត្រ​នឹង​គេ ហើយ​ក្រ​ក៏​ក្រ​…​កូន​ក៏​កូន មិន​ខុស​ពី​ពាក្យ​ថា អ្នកក្រ​កូន​ច្រើន​ឡើយ ។

គ្រួសារ​អាជីវករ​មួយ​នៅ​ភូមិ​មិត្តភាព ក៏បាន​ជួយ​ឧបត្ថម្ភ​មី​២០​កញ្ចប់​ដល់​គ្រួសារ​ទាំង​២ខាងលើ​ផង​ដែរ ដោយសារ​តែ​ការ​អាណិត​អាសូរ​ខ្មែរ​ដូច​គ្នា​រស់នៅ​ក្រោម​មេឃ​តែ​មួយ តែ​ជួប​កម្ម​លោកិយ ឱ្យ​រស់​ក្នុង​ស្ថានភាព​ដ៏​លំបាក​តោកយ៉ាក​បែប​នេះ ៕ ​

https://www.youtube.com/watch?v=LUSnRIDiuHU

អត្ថបទសរសេរ ដោយ