ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់ លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​ជាន់​ទី​១៥ មិនដឹង​មូលហេតុ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ម្នាក់​បាន​លោត​ពីលើ​អគារ​កាស៊ីណូ​ជាន់​ទី​១៥ រង​របួសធ្ងន់​នៅ​តែ​ដង្ហើមចង្រិត ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ហេតុការណ៍​ស្លាប់​ដ៏​ស្ងៀមស្ងាត់​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី១៨ សីហា ២០១៨ នៅ​ចំណុច​កាស៊ីណូ​មួយ​ក្នុងភូមិ​ក្បាលស្ពាន…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ម្នាក់​បាន​លោត​ពីលើ​អគារ​កាស៊ីណូ​ជាន់​ទី​១៥ រង​របួសធ្ងន់​នៅ​តែ​ដង្ហើមចង្រិត ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ហេតុការណ៍​ស្លាប់​ដ៏​ស្ងៀមស្ងាត់​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី១៨ សីហា ២០១៨ នៅ​ចំណុច​កាស៊ីណូ​មួយ​ក្នុងភូមិ​ក្បាលស្ពាន ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ប៊ុ​ន​យ៉ា​លី​ត ប៉ាត់​ថា​វី​សា​ធៀន អាយុ៥៨​ឆ្នាំ មាន​ទី​លំ​ក្រុង​បាងកក​ប្រទេស​ថៃ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​លោត​នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ ប៉ុន្តែ​សមត្ថកិច្ច​បាន​បង្ហើប​ថា យោង​តាម​កាមេរ៉ា​សុ​ត្ថិ​ភាព គឺ​ជន​រង​គ្រោះ​មុន​លោត​គឺ​បាន​ដើរ​ទ្រេតទ្រោតទំនងជា​ស្រវឹង រួច​ឡើង​អង្គុយ​ចោងហោង​លើ​បង្អួច ស្រាប់តែ​​លោត​ទម្លាក់​ខ្លួន​ពី​ជាន់​ទី១៥ ទៅ​ទើរ​លើ​ឧបករណ៍​ម៉ាស៊ីនត្រជាក់​ធំ​មួយ​នៅ​ជាន់​ទី​៣ របួសធ្ងន់​បាក់ដៃ​ឆ្វេង និង​ផ្ទៃមុខ ព្រមទាំង​ដងខ្លួន​ដោយ​អន្លើ​ៗ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ធ្លាក់​ភ្លាម​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ទេ គឺ​អាច​ស្លាប់​តាម​ផ្លូវ​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ព្រោះ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​សល់​ដង្ហើម​ច​ង្រឹ​ត​ពី​ក​ន្លែង​កើតហេតុ​ទៅ​ហើយ​។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះជា​អតីត​វិស្វករ​ចូល​និវត្តន៍ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​ជា​ពេទ្យ​ចូល​និវត្តន៍ ហើយ​ស្ថិត​នៅ​ក្នុង​កាស៊ីណូ​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​នៅ​ជាន់​ខុស​គ្នា​។ ហើយ​កោះសន្តិភាព​បាន​សាកសួរ​ទៅ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​អំពី​បញ្ហា​ខាងលើ​នេះ​ដែរ តែ​លោក​មិន​ឆ្លើយ​តប​​ កាលពី​ម្សិលមិញ គឺ​ថ្ងៃ​ទី ២០ សីហា ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​ត្រូវ​បាន​ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​ប្រាប់​ថា ពិតជា​កើត​មាន​មែន ហើយ​សាកសព​បាន​ប្រគល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ