ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចអនាគត​អស់​6​នាក់​ទទេ ​ដោយសារ​តែ​ឆ្ងាញ់របស់ហ្នឹងនៅក្នុងបន្ទប់ជួលពេក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​6​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​២​កន្លែង​ផ្សេង​គ្នា ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ ។ ករណី​ទី​១​បាន​កើតឡើង​នៅ​ម៉ោងជាង​១​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​១៩ សីហា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​6​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​២​កន្លែង​ផ្សេង​គ្នា ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​រក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ ។

ករណី​ទី​១​បាន​កើតឡើង​នៅ​ម៉ោងជាង​១​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​១៩ សីហា ២០១៨ ខណៈ​សមត្ថកិច្ច​ចុះ​ល្បាត​ការពារ​សន្តិសុខ​នៅ​ពេល​យប់​តាម​ដងផ្លូវ​បេតុង​ខាងជើង​បុរី​ហ្គោ​ដ​ឡាក់ ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​៣​នាក់​កំពុង​ជិះ​ម៉ូតូ លុះ​ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កូន​ថង់​តូច​កិប ។

ជនសង្ស័យ​ទាំង​៣​រួម​មាន​ទី​១-​ឈ្មោះ ប្រុស លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​រក​ឃើញ​ថ្នាំ​ញៀន​ខាងលើ និង​ឧ​បករ​ណ៌​សេព​គ្រឿងញៀន​មួយ​ចំនួន​, ទី​២-​ឈ្មោះ អុក ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំនប់​អភិវឌ្ឍ​ន៌ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ (​បក្ខពួក​) ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ទី​៣-​ឈ្មោះ សង ចាន់​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ (​បក្ខពួក​) ។

សមត្ថកិច្ច​បន្ត​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទី​១​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ថែម​ទៀត​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ទាំង​៣​នាក់​បន្ថែម​ទៀត​រួម​មាន​ទី​១-​ឈ្មោះ គឹ​ម ស៊ី​ថា ហៅ​ឌឹ​ក ភេទ​ប្រុស និង​បក្ខពួក​២​នាក់​ទៀត​ជា​បក្ខពួក ។ ក្នុង​ការ​ឆែកឆេរ​បន្ទប់​ជនសង្ស័យ​របស់​ឈ្មោះ គឹ​ម ស៊ី​ថា ហៅ​ឌឹ​ក សមត្ថ​កិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច​, ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ផ្កាឈូក WY​ចំនួន​៣​គ្រាប់​កន្លះ​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២ និង​ឧ​បករ​សេព និង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ