ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែខ្វះការប្រុងប្រយ័ត្នស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរពេលឈរចាំប្តីលើទ្រូងផ្លូវត្រូវរម៉ូតូបុក ។ ហេតុការណ៏ខាងលើបានកើតឡើងលើដងផ្លូវជាតិលេខ5 ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលម៉ោង០៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ។ ជនរងគ្រោះឈ្មោះ តាន់ វិច្ឆិការ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ។
ប្រភពពីនគរបាលចរាចរនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ដំបូងជនរងគ្រោះមកពីលេងកម្សាន្តនៅអាងអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត លុះដល់ចំណុចកើតហេតុបុរសជាប្តីចូលព្រៃបត់ជើងធំ ហើយពេលនាងឈរលើទ្រូវផ្លូវរងចាំប្តី ស្រាប់តែមានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកដែលបើកបរមកពីទិសខាងកើតបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់តែម្តង ។
ចំណែកម៉ូតូបង្កសមត្ថកិច្ចប្រាប់ថា មិនស្គាល់សេរី និងស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ព្រោះក្រោយកើតហេតុបានលើកម៉ូតូជិះគេចខ្លួនទៅបាត់ ។ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ