ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​អាជីវករ​ខ្មែរ​លើ​ដីថៃ​​ទ្រហោយំ​អឺងកង​… ខូចខាត​អស់​ជាច្រើន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​របស់​អាជីវករ​ខ្មែរ​ដែល​ជួល​តូប​ថៃ​លក់​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​​អារញ្ញ ខេត្ត​ស្រះ​កែវ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់​ជា​ច្រើន​តូប ហើយ​បើ​គិត​ជា​ទឹកប្រាក់​ប្រហែល​​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ហេតុការណ៍​ឆាបឆេះ​នេះ​កើតឡើង​កាលពី​ម៉ោង​6​ល្ងាច ថ្ងៃ​ទី​18 ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​របស់​អាជីវករ​ខ្មែរ​ដែល​ជួល​តូប​ថៃ​លក់​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​​អារញ្ញ ខេត្ត​ស្រះ​កែវ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់​ជា​ច្រើន​តូប ហើយ​បើ​គិត​ជា​ទឹកប្រាក់​ប្រហែល​​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ហេតុការណ៍​ឆាបឆេះ​នេះ​កើតឡើង​កាលពី​ម៉ោង​6​ល្ងាច ថ្ងៃ​ទី​18 ខែសីហា ឆ្នាំ​2018 ។

ក្រោម​សម្លេង​ទ្រហោយំ​អឺងកង ហើយ​អាជីវករ​ខ្មែរ​ម្នាក់​ស្លុតចិត្ត​រហូត​កើត​ខ្យល់គរ​នៅ​ក្នុង​តូប ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​-​ថៃ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ខេត្ត​កើតហេតុ​ខាងលើ​ផង​។ ទីតាំង​ឆាបឆេះ គឺ​នៅ​ចំណុច​អគារ​អក្សរ B ផ្សារ​ថ្មី ហើយ​ទំនិញ​ដែល​លក់​នៅ​ទីនោះ​រួម​មាន​គ្រឿង​ភ្លេង​, គ្រឿង​ក្មេង​លេង​, ស្រោមជើង​, គ្រឿង​តុបតែង​ទូរស័ព្ទ និង​កម្រាល​ជាដើម​។

ពាក់ព័ន្ធ​ករណី​ឆាបឆេះ​ខាងលើ ត្រូវ​បាន​អាជីវករ​ខ្មែរ​ដែល​ដើរ​ឆ្លង​ព្រំដែន​ពី​ថៃ​ចេញ​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​និយាយ​ថា សាហាវ​ជាង​ការ​ឆាបឆេះ​កាលពី​ពេល​មុន​ៗ ព្រោះ​អណ្តាតភ្លើង​មើលទៅ​សន្ធោរ​សន្ធៅ​ពិតជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​។

រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​19 សីហា​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​ថា បណ្តាល​មក​ពី​អ្វី​នៅឡើយ​ទេ​។ ចំណែក​លោក​សាន ស៊ា​ន​ហូ អភិបាលក្រុង​ប្រាប់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​លោក​ដឹកនាំ​ក្រុមការងារ រួម​ជាមួយ​កងកម្លាំង ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ពន្លត់ និង​ការពារ​សន្តិសុខ​ក្រែង​មាន​ជន​ឆ្លៀតឱកាស​លួច​ទ្រព្យ​សម​ត្ប​ត្តិ​តាម​តូប​។

លោក​អភិបាល​បន្ត​ថា ការ​ឆាបឆេះ​នេះ​អស់​10​តូប​ធំ តូប​តូច​ប្រហែល​ជិត​30​តូប និង​មាន​អ្នកលក់​ប្រហែល​ជាង​30​នាក់ ព្រោះ​ទីតាំង​នោះ​ជា​អគារ​ថ្ម​មាន​ឡៅតឿ​តាម​អគារ​នីមួយ​ៗ​។ ហើយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​10​គ្រឿង ទឹក​ប្រហែល​30​ឡាន ទើប​រលត់​ទៅ​វិញ​នៅ​ម៉ោងជាង​7​យប់​ថ្ងៃ​ដដែល​។ ហើយ​ការ​ឆាបឆេះ​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ បើ​ទោះជា​អ្នកខ្លះ​ថា​ជា​ការ​ទុ​ស្សេ​ចរន្ត​ក៏​ដោយ ។

លោក​អភិបាលក្រុង​សំណូមពរ​ដល់​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ង ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ចាកចេញ​មក​កម្ពុជា​វិញ គប្បី​បិទ​គុប​ភ្លើង ឬ​ពន្លត់​ទៀន​ធូប​តាម​​តូប​រៀងខ្លួន​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ