ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើនាងក្រមុំរូប​នេះស្លា.ប់ដូចពេទ្យកំពុងសង្ស័យមែន… ជារឿងសោក​ស្តាយបំផុត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ហើយដោយ​សារ​ តែ​ការ​ស្លាប់​របស់​នាង​ទាន់ហន់ ហើយ​មាន​អាថ៌​កំបាំង​នោះ ទើប​ប្រភព​នានា​បានដាក់​ការ​សង្ស័យ​ថា មក​ពី​ការ​ប្រើ​ថ្នាំ​ញៀន​ជ្រុលនៅ​ក្នុង​ក្លិប​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​បណ្តាលឱ្យ​មាន​អាការ​ធ្ងន់ធ្ងរ​រួច​ក៏​ត្រូវ​ស្លាប់ ។…

ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ហើយដោយ​សារ​
តែ​ការ​ស្លាប់​របស់​នាង​ទាន់ហន់ ហើយ​មាន​អាថ៌​កំបាំង​នោះ ទើប​ប្រភព​នានា​បានដាក់​ការ​សង្ស័យ​ថា មក​ពី​ការ​ប្រើ​ថ្នាំ​ញៀន​ជ្រុលនៅ​ក្នុង​ក្លិប​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​បណ្តាលឱ្យ​មាន​អាការ​ធ្ងន់ធ្ងរ​រួច​ក៏​ត្រូវ​ស្លាប់ ។ ករណី​អាថ៌​កំបាំង​និង​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​នេះ​ បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែ
សីហា ។

នាង​ក្រមុំ​ដែល​ស្លាប់ មាន​អាយុ​១៧​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ស្រី​៤​នាក់​នៃ​គ្រួសារ​មួយ ។ កាលពី​វេលា​ម៉ោងជាង​៥​ភ្លឺ ថ្ងៃ​ទី​១៦ ខែសីហា​នោះ ក្មេងស្រី​ខាងលើ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​ឃើញថា នាង​បាន​ស្លាប់​ទៅ​ហើយ ។ បន្ទាប់​មក សព​ត្រូវ​បាន​គេ​ដឹក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ភ្លាម​ៗ ដោយ​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​ដើម្បី​ត្រួតពិនិត្យ​ឬ​ធ្វើ​កោសល្យវិច័យ​អ្វី​ឡើយ ។

ជុំវិញ​ករណី​នេះ លោក​វេជ្ជបណ្ឌិត ហ៊ុ​លសុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​វេ​ល​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែសីហា ពិតជា​មាន​នារី​ម្នាក់​ស្លាប់​ពេល​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​មែន ។ ជន​រង​គ្រោះ​បាន​ស្លាប់​មុន​មក​ដល់​មន្ទីរពេទ្យ ហើយ​បើ​ការ​សួរនាំ​មិត្តភក្តិ​នាង​ត្រូវ​បាន​ប្រាប់​ថា នាង​មិនដឹង​ខ្លួន​៣​ម៉ោង​មក​ហើយ មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហើយ​ថា ការ​ស្លាប់​នេះ​អាច​ដោយសារ​ប្រើ​ថ្នាំ​ប្រភេទ​(​ខេ​)​ឬ​ថ្នាំ​គ្រវី​ជ្រុល ។

ប្រភព​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​និយាយ​ថា មាន​នារី​វ័យក្មេង​ម្នាក់​បាន​ហៅ​ម៉ូតូ​គាត់​ជិះ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែសីហា ដោយ​និយាយ​ថា​ នាង​ទៅ​មើល​មិត្តភក្តិ​ម្នាក់​ដែល​បាន​ចូល​ក្លិប​ហើយ​ប្រើ​ថ្នាំ​គ្រវី​ជ្រុល គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ លុះ​ពេល​កំពុង​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ មាន​ទូរស័ព្ទ​ចូល​ហើយ​ប្រាប់​នាង​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ នាង​ក៏​ឱ្យ​គាត់​ដឹក​ត្រឡប់​ទៅ​ក្រោយ​វិញ​ដោយ​មិន​ហ៊ាន​ទៅមើល​សព​ទេ ។

ដោយឡែក ​ប្រភព​មួយទៀត​និយាយ​ថា មាននារី​២​នាក់​សង្ស័យ​ជា​មិត្តភក្តិ ឬ​ទើប​ចេញពី​ក្លិបជាមួយ​ជន​រង​គ្រោះ បាន​ជួល​រថយន្តឈ្នួល​មួយគ្រឿង​ជិះ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​ព្រឹក​ព្រលឹមថ្ងៃ​កើតហេតុ ទៅ​ចុះ​នៅ​ចំណុច​ភ្លើងស្តុប​មួយ​កន្លែង​ក្នុងស្រុក​ព្រះនេត្រព្រះ ។ ពេល​កំពុង​ជិះ​រថយន្ត​មាន​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​រវាង​នាង​ៗ​ដែល​ជិះ​ក្នុង​រថយន្ត ដោយ​ឮ​ថា​មិត្តភក្តិ​ម្នាក់​ដែល​ចូល​ក្លិប​ជាមួយ​គ្នា​កាលពី​យ​ស្លាប់​ហើយ ហើយ​ពួក​នាង​ពេល​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ។

ជុំវិញ​ការ​ស្លាប់​ដ៏​អាថ៌​កំបាំង​នេះ លោក ស សុ​ភ័​ក្ត្រា ប្រធាន​ស្នាក់​ការ​សន្តិសុខ​៥៦៨​អាវុធហត្ថ​ក្រុង​ប៉ោយ​
ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា លោកមិន​ទាន់​បានដឹង​រឿង​នេះ​នៅឡើយ​ទេ ។ ដោយឡែក​ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មិន​បានដឹង​រឿងរ៉ាវ​ខាងលើ​ដូច​គ្នា ប៉ុន្តែ​លោក​ថា​នឹង​ឱ្យ​មន្ត្រីក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ ។ គេ​មិនដឹង​ថា ប្រភព​ព័ត៌មាន​ខាងលើ​ជា​ការ​ពិត ​ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​មក​ទល់​ពេល​នេះ ឪពុក​ម្តាយ​និង​សាច់ញាតិ​សព​ជន​រង​គ្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ៕

អត្ថបទសរសេរ ដោយ