ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​ថ្លើម​ដែល​ជា​ដុះ​ចេញពី​សាច់​ថ្លើម គឺ​គ្រោះថ្នាក់​ដល់​ជីវិត?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ធំ​ៗ​នៅ​កម្ពុជា​ដែល​បាន​សម្លាប់​បុរស​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់ និង​ច្រើន​ជាងគេ​នោះ​គឺ​ជំងឺមហារីក​ថ្លើម ដែល​គ្រូពេទ្យ​ជំនាញ​ណែនាំ​ថា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​គឺ​ត្រូវ ហូប​ស្អាត ញ៉ាំ​ស្អាត និង​ផឹក​ស្អាត ។…

រាជធានី​ភ្នំពេញ ៖ ជំងឺ​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ធំ​ៗ​នៅ​កម្ពុជា​ដែល​បាន​សម្លាប់​បុរស​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់ និង​ច្រើន​ជាងគេ​នោះ​គឺ​ជំងឺមហារីក​ថ្លើម ដែល​គ្រូពេទ្យ​ជំនាញ​ណែនាំ​ថា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​គឺ​ត្រូវ ហូប​ស្អាត ញ៉ាំ​ស្អាត និង​ផឹក​ស្អាត ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជំងឺមហារីក​ថ្លើម​មាន​ពីរ​ប្រភេទ ៖

ទី​១ ៖ គឺ​ជំងឺមហារីក​ថ្លើម ដុះ​ចេញពី​សាច់​ថ្លើម ដែល​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកជំងឺ​១០០ % ដែល​មាន​ន័យ​ថា ការ​ព្យាបាល​គឺ​អាច​ត្រឹម​ពន្យា​អាយុជីវិត​តែ​ប៉ុណ្ណោះ ។ សម្រាប់​អ្នកជំងឺ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺមហារីក​ថ្លើម​ដោយសារ​តែ​ការ​ដុះ​ចេញពី​ថ្លើម គឺ​ការ​ព្យាបាល​ពន្យា​ជីវិត​ពី ១០ ខែ​ទៅ ១ ឆ្នាំ​តែ​ប៉ុណ្ណោះ ។

ទី​២ ៖ មហារីក​ថ្លើម​ដុះ​ចេញពី​ទុយោ​ទឹកប្រមាត់​នៅ​ក្នុង​ថ្លើម ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា សម្រាប់​អ្នកជំងឺ​ណា​ដែល​ត្រូវ​បាន​​រក​ឃើញ​ថា មាន​ជំងឺមហារីក​ថ្លើម​ដុះ​ចេញពី​ទុយោ​ទឹកប្រមាត់​នៅ​ក្នុង​ថ្លើម ការ​ព្យា​បាល​គឺ​អាច​បាន ៣០% ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា បើ​មាន​អ្នកជំងឺ ១០០ នាក់ គឺ​អាច​ព្យាបាល​ជា​សះស្បើយ​បាន ៣០ នាក់ អត់​ជា​សះស្បើយ​ចំនួន ៧០ នាក់ ។

យ៉ាងណាមិញ​គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​អ្នកជំងឺ​កើត​ជំងឺមហារីក​ថ្លើម​ដុះ​ចេញពី​ទុយោ​ទឹកប្រមាត់​នៅ​ក្នុង​ថ្លើម បាន​សម្រាប់​ការ​ព្យាបាល​ពន្យា​ជីវិត​រស់នៅ​បាន​ពី ២ ឆ្នាំទៅ ៣ ឆ្នាំ ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បន្ត​ថា យ៉ាងណាមិញ​ការ​ទទួលទាន​បាន​ត្រឹមត្រូវ គឺ​ជួយ​កាត់​បន្ថយ​កត្តា​បង្ក​ឲ្យ​កើត​មាន​ជំងឺមហារីក​បាន គឺ​តាម​រយៈ​ការ​ហូប​ស្អាត ទទួល​ស្អាត និង​ផឹក​ស្អាត ដែល​ខ្មែរ​យើង​តែងតែ​និយាយ​ថា «​ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួនចំណី​» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ