ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍ ! យក​ពី​ភ្នំពេញ​ទៅ​លាក់​នៅ​ខេត្ត​ប៉ៃលិន​រួច​ចូល​សម្ងំ​លេង​នៅ​ក្នុង​កាស៊ីណូ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​លួច​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​ល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​រួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ហើយ​ទៅ​សម្ងំ​លេងល្បែង​ក្នុង​កាស៊ីណូ​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​លួច​រថយន្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​លួច​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​ល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​រួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ហើយ​ទៅ​សម្ងំ​លេងល្បែង​ក្នុង​កាស៊ីណូ​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​លួច​រថយន្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សេង សំណាង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ឯ​រាជធានី​ភ្នំពេញ ដោយ​គាត់​បាន​បាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-2138 កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ខណៈ​ចត​ទុក​នៅ​មុខ​ផ្ទះ​នា​ពេល​យប់ ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​រថយន្ត​ខាងលើ​មាន​បំពាក់​ប្រព័ន្ធ GPS កម្លាំង​ជំនាញ​នៃ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​ស្វែង​រក​ឃើញ​រថយន្ត​ឃើញ​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឈាវ រ​ដ្ឋា ភេទ​ប្រុស ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តាន់ វណ្ណ​ថនា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ នៅ​ចំណុច​ក្នុង​កាស៊ីណូ G.M តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ