ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួសធ្ងន់ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ ហើយ​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង​ទៀត​ដែល​ខំ​បើក​ជៀស​រថយន្ត​បង្ក…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួសធ្ងន់ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ ហើយ​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង​ទៀត​ដែល​ខំ​បើក​ជៀស​រថយន្ត​បង្ក ព្រោះ​ឃើញ​រេ​ពេញ​ផ្លូវ​បាន​ធ្លាក់​ស្នាមភ្លោះ ប៉ុន្តែ​ខ្ទេច​តែ​រថយន្ត ដោយ​មនុស្ស​២​នាក់​មី​ក្មួយ​រួច​ផុត​ពី​គ្រោះថ្នាក់ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ ជួប ផូ​រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​និមិត្ត​ថ្មី និង​ម្នាក់​ទៀត​ឈ្មោះ សុខ សុ​គុន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ និង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ (​របួសធ្ងន់​) អ្នក​ទាំង​២ ជា​ភាគី​អ្នកបើកបរ​ម៉ូតូ ម៉ាក​សង់ មក​ទី​ទិស​ខាងកើត លុះដល់​ចំណុច​កើតហេតុ​ត្រូវ​រថយន្ត​បង្ក (​រថយន្ត​ដឹក​ដី​) ដែល​បញ្ច្រាសទិស​រេ​ចង្កូត​ចូល​ទៅ​ខាងស្តាំ​ដៃ របស់​ភាគី​ម៉ូតូ និង​រថយន្ត​វី​ហ្គោ ហើយ​ក្រឡាប់ចាក់​ដី​សង្កត់​ម៉ូតូ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ដាក់​មេ​ប្រូច​បាត់​ស្រមោល ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។ ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ខណៈ​អ្នក​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ