ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ​មិនធម្មតា​ឡើយ មើលចុះ​សុទ្ធតែ​ឈាម​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ផ្សេង​គ្នា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ថ្ងៃ និង​យប់​ទី​១៦ សីហ​នេះ ដែល​រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ​បញ្ច្រាសទិស និង​ម៉ូតូ​បុក​គូថ​សឺ​មី​រ៉ឺ​ម៉ក​រថយន្ត​សណ្តោង ។…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ផ្សេង​គ្នា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ថ្ងៃ និង​យប់​ទី​១៦ សីហ​នេះ ដែល​រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ​បញ្ច្រាសទិស និង​ម៉ូតូ​បុក​គូថ​សឺ​មី​រ៉ឺ​ម៉ក​រថយន្ត​សណ្តោង ។

ករណី​ទី ១- កើតឡើង​នៅ​សង្កាត់​និមិត្ត កាលពី​ម៉ោង​ជិត​៥​ល្ងាច លើ​ដងផ្លូវ​ជាតិ​លេខ​៥ រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​នៅ​ភូមិ​និមិត្ត​ថ្មី បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់​ជា​ភាគី​ម៉ូតូ ។

ដោយឡែក​នៅ​ម៉ោង​ជិត​២០​យប់​ថ្ងៃ​ដដែល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្សេង​ទៀត កើតឡើង​លើ​ដងផ្លូវ​បេតុង​ខាងត្បូង​សាលាសង្កាត់​ផ្សារ​កណ្តាល ប្រហែល​២០០​ម៉ែត្រ ដោយ​ម៉ូតូ​បើកបរ​ពី​ទិស​ខាងជើង​បុក​សឺ​មី​រ៉ឺ​ម៉ក​រថយន្ត​សណ្តោង​ដែល​ចត​ចោល​បែរមុខ​ទៅ​ត្បូង​បង្ក​ឲ្យ​ជន​រង​គ្រោះ​ភាគី​ម៉ូតូ​ដូច​ករណី​ទី​០១ គឺ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ