ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​មាន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ និង​របួសធ្ងន់​ស្រាល​៣​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រឿង​អាជ្ញាធរ​កាយ​ជង្ហុក​ដែល​ខូច​ៗ​តាម​ដងផ្លូវ​បេតុង ដើម្បី​ជួសជុល​ថ្មី តែ​អាក់ខាន ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ថ្ងៃមុន​កោះសន្តិភាព​បាន​ចេញផ្សាយ​ម្តង​ហើយ ពាក់ព័ន្ធ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ ដែល​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ តែ​ទីបំផុត​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ រឿង​អាជ្ញាធរ​កាយ​ជង្ហុក​ដែល​ខូច​ៗ​តាម​ដងផ្លូវ​បេតុង ដើម្បី​ជួសជុល​ថ្មី តែ​អាក់ខាន ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ថ្ងៃមុន​កោះសន្តិភាព​បាន​ចេញផ្សាយ​ម្តង​ហើយ ពាក់ព័ន្ធ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ ដែល​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ តែ​ទីបំផុត​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ សីហា​នេះ​មាន​ករណី​មួយ​បាន​កើតឡើង គឺ​មនុស្ស​៣​នាក់​បាន​ជួប​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ពំនូកដី​កណ្តាល​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​លើ​ដងផ្លូវ​បេតុង ក្នុងភូមិ​មិត្តភាព សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ខាងត្បូង ជាប់​នឹង​សាលា​អនុ​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​ក្រុង ឬ​ហៅ​សាលា​២​ជាន់ ។ យ៉ាងណា​ក៏​ដោយ​ជន​រង​គ្រោះ​មក​ទល់ និង​រសៀល​ថ្ងៃ​ទី​១៥ សីហា​នេះ នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គឺ​ក្រោយ​កើតហេតុ​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

ចំណែក​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បណ្តោះអាសន្ន ។ សមត្ថកិច្ច​ប្រាប់​ថា បញ្ហា​ខាងលើ គឺ​កើតឡើង​ដោយសារ​ការដ្ឋាន​សាងសង់​ផ្លូវ​ពុំ​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ និង​គ្មាន​ភ្លើង​បំភ្លឺ ។ យ៉ាងណា​ក៏​ដោយ​ជង្ហុក​ជា​ច្រើន​តាម​ដងផ្លូវ​បេតុង​កាត់មុខ​សាលាសង្កាត់​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​អាជ្ញាធរ​អភិវឌ្ឍន៍​ទាំង​ភ្លៀង បានជា​ច្រើន​កន្លែង​ហើយ​ផង​ដែរ ។

ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត​គប្បី​អាជ្ញាធរ​ដាក់​ស្លាក​សញ្ញា ឬ​ភ្លើង​បំភ្លឺ​តាម​ទីតាំង​ជង្ហុក​ដែល​មិន​ទាន់​អភិវឌ្ឍន៍​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ