ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ត្រូវ​គេ​តាម​វាយផ្អើល​ដោយ​​ជាប់ចោទ​…ស្គាល់​អត្តសញ្ញាណ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់​​ដែល​គេ​ក្របួច​បាន​ហើយ​ត្រូវ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​តាម​វាយ​ផ្អើល​នៅ​ប្លុក​កាស៊ីណូ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៨ ជាប់ចោទ​លួច​ម៉ូតូ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប៊ុ​ន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់​​ដែល​គេ​ក្របួច​បាន​ហើយ​ត្រូវ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​តាម​វាយ​ផ្អើល​នៅ​ប្លុក​កាស៊ីណូ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៨ ជាប់ចោទ​លួច​ម៉ូតូ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប៊ុ​ន ធឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ក្រុម​កម្មករ​ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា​តាម​ចាប់​បាន ហើយ​គេ​ឃើញ​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ដែល​ជា​ថៅកែ​តាម​វាយ ព្រោះតែ​ខឹង​នឹង​ជនសង្ស័យ​ម្នាក់​នេះ​លួច​ម៉ូតូ​នៅ​ចំណុច​ធ្វើការ​ក្នុង​ប្លុក​កាស៊ីណូ​នា​ពេល​កន្លង​មក​។

តាម​របាយការណ៍​របស់​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ ជនសង្ស័យ​ខាងលើ​បាន​លួច​ម៉ូតូ​របស់​ឈ្មោះ​កែ សុ​ក្រិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ លុះ​តាម​រក​ឃើញ​ក៏​ចាប់​ជនសង្ស័យ​ខាងលើ​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន​។

គួរ​បញ្ជាក់​ថា ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាន​យក​ទៅ​លក់​ឱ្យ​គេ​នៅ​ឯ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ដោយ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ អ្នកទិញ​ក៏​នាំ​ទៅ​ជួប​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​ដឹង​ឮ ។ ផ្ទុយ​ទៅ​វិញ ជនសង្ស័យ​បែរជា​កុហក​ថា ខ្លួន​ទៅ​យក​ឯកសារ​ម៉ូតូ​ឱ្យ ដឹង​អី​ក្រោយ​ចាកចេញ​មិនឃើញ​វិល​ត្រឡប់​មក​វិញ​ឡើយ លុះ​ម្ចាស់​ម៉ូតូ​ចាប់​ជនសង្ស័យ​ខាងលើ​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច ទើប​ដឹង​ថា ឈ្មោះ​ប៊ុ​ន ធឿ​ន ជា​ជនសង្ស័យ​ដែល​បាន​លួច​ម៉ូតូ​គេ​យក​ទៅ​លក់​នៅ​ស្រុក​អូរ​ជ្រៅ​។

ម៉ូតូ​ម៉ាក​ហ្វី​ណូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​លក់​នៅ​ស្រុក​អូរ​ជ្រៅ ដោយ​មានការ​សង្ស័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទុក​នោះ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ម៉ូតូ​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១៥ សីហា​នេះ​។

ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​នឹង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ