ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ព្យាបាល​មហារីក​ថ្លើម មាន​អ្វីខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហារីក​ថ្លើម​គឺជា​ជំងឺ​ធ្ងន់ធ្ងរ​ឈានមុខ​គេ​លេខ​១ ដែល​កំពុង​តែ​កើត មាន​លើ​បុរស​ខ្មែរ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​នោះ គឺ​ភាគច្រើន​នៃ​អ្នកជំងឺ​កើត​មហារីក​ថ្លើម ភាគច្រើន​បំផុត​គឺ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ដំណាក់កាល​ហួសពេល មិន​អាច​ជា​សះ​បាន គឺ​បាន​ត្រឹមតែ​ការ​ព្យាបាល​សម្រន់…

រាជធានី​ភ្នំពេញ ៖ មហារីក​ថ្លើម​គឺជា​ជំងឺ​ធ្ងន់ធ្ងរ​ឈានមុខ​គេ​លេខ​១ ដែល​កំពុង​តែ​កើត មាន​លើ​បុរស​ខ្មែរ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​នោះ គឺ​ភាគច្រើន​នៃ​អ្នកជំងឺ​កើត​មហារីក​ថ្លើម ភាគច្រើន​បំផុត​គឺ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ដំណាក់កាល​ហួសពេល មិន​អាច​ជា​សះ​បាន គឺ​បាន​ត្រឹមតែ​ការ​ព្យាបាល​សម្រន់ ឬ​ពន្យា​ជីវិត​តែ​ប៉ុណ្ណោះ ព្រោះ​ជំងឺមហារីក​ថ្លើម កម្រ​នឹង​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​អ្នក​បានដឹង​ខ្លាំង​ណាស់​នៅ​ដំណាក់កាល​ដំបូង​ៗ​នោះ ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជំងឺមហារីក​ចំនួន ៥ ដែល​កើត​ញឹកញាប់​ជាងគេ​បំផុត​លើ​បុរស​ខ្មែរ និង​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់​បំផុត​នោ​គឺ មាន​៖ (១) – មហារីក​ថ្លើម​, (២) – មហារីក​សួត​, (៣) – មហារីក​ក្រពះ , (៤) – មហារីក​ពោះវៀនធំ និង (៥) – មហារីក​កូនកណ្ដុរ ។

នៅ​ពេល​សាកសួរ​ថា តើ​ជំងឺមហារីក​ថ្លើម អាច​ទទួល​បានការ​ព្យាបាល​ជា​ឬ​អត់ វេជ្ជបណ្ឌិត អ៊ា​វ សុខា ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​មែនទែន​ទៅ ការ​ព្យាបាល​ជំងឺមហារីក​ថ្លើម​ឲ្យ​ជា​សះ សឹងតែ​អត់​តែ​ម្តង មាន​ន័យ​ថា គឺ ៩៩.៩៩ ភាគរយ​ហើយ គឺ​អត់​ជា​ទេ ។ ប៉ុន្តែ​យើង​អាច​ធ្វើ ការ​ព្យាបាល​ពន្យា​ជីវិត​បាន ៥ ឆ្នាំ គឺ​បាន ៥០%»​។

(១) – ដូរ​ថ្លើម ៖ គឺ​កាត់​ថ្លើម​ទាំងមូល​ចេញ​ដែល​ជា​ថ្លើម​ឈឺ​នោះ​ចេញ​ដាក់​ថ្លើម​ថ្មី ។ ដែល​នេះ​ជា​វិធី​ទំនើប​ជាងគេ​បំផុត ប៉ុន្តែ​អស់​ថវិកា​ច្រើន​ណាស់ ហើយ​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ខ្ពស់​ដែរ »​។ តាម​រយៈ​វិធី​នៃ​ការ​ព្យាបាល​បែប​នេះ គឺ​គេ​យក​ថ្លើម​បរិច្ចាគ​តែ ៦០% ពី​អ្នក​បរិច្ចាគ យក​ទៅ​ដាក់​ជំនួស​ឲ្យ​ថ្លើម​របស់​អ្នកជំងឺ​ដែល​ខូច អ​ញ្ចឹ​ង ១ ឆ្នាំ​ក្រោយ​វា​នឹង​ដុះ​ជិត​ពេញ​វិញ ហើយ​អ្នក​ដែល​បរិច្ចាគ​ថ្លើម​ឲ្យ​ទៅ​អ្នកជំងឺ​ក៏​ដុះ​ថ្លើម​ជិត​វិញ​ដែរ ។

ប៉ុន្តែ​មិនមែន​ជា​អត់​ប៉ះពាល់​សុខភាព​សោះ​នោះ​ទេ គឺ​វា​ប៉ះពាល់​ដែល​មាន​ន័យ​ថា អ្នក​ជំងឺ​ក្រោយ​ពី​ដាក់​ថ្លើម​នឹង​ហើយ ត្រូវ​ព្យាបាល​ដោយ​លេបថ្នាំ ធ្វើ​ម៉េច​ការពារ​ឲ្យ​ថ្លើម​នោះ​កុំ​ឲ្យ​វា​ខូច អ​ញ្ចឹ​ង​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​រាប់​ឆ្នាំ​ទៀត ដើម្បី​មានជីវិត​រស់ ប៉ុន្តែ​សុខភាព​គឺ​មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ គ្រាន់តែ​ថា​គឺ​ជីវិត​នៅរ​ស់បាន ៥ ឬ ៦ ឆ្នាំ​បន្ត តែ​វា​អាច​ប្រឈម​នឹង​ការ​កើត​មហារីក​ថ្លើម លើ​ថ្លើម​ថ្មី​នឹង​ផង​ដែរ​។

(២) – វះកាត់​ដុំ​សាច់ ៖ ឧបមា​ថា​មហារីក​ថ្លើម​នឹង​រក​ឃើញ​នៅ​តូច ទំហំ​២ ឬ ៣ សង់ទី​ម៉ែត្រ មាន​ន័យ​ថា ក្រោម ៥ សង់ទីម៉ែត្រ​។ ហើយ​ថ្លើម​គេ​ចែក​ចេញ​ជា​ពីរ​កង់​ធំ​ៗ​គឺ ខាង​ឆ្វេង និង​ខាងស្តាំ ។ បើសិនជា​វា​កើត​នៅ​ខាងឆ្វេង គឺ​ភាគច្រើន​ពេទ្យ​វះ​បាន ដោយ​កាត់​យក​ខាង​ថ្លើម​ផ្នែក​ខាងឆ្វេង​ចេញ អ​ញ្ចឹ​ង​នៅ​សល់​ថ្លើម​ខាងស្តាំ ។ ក្រោយ​ពី​កាត់​ចេញ​ហើយ យើង​ឲ្យ​គាត់​លេបថ្នាំ​គ្រាប់ រយៈពេល ២ ឆ្នាំ​ទៀត ។ វិធី​នេះ​ក៏​ជួយ​ឲ្យ​អ្នកជំងឺ​ខ្លះ អាច​ពន្យារ​ស់បាន ៤ ទៅ ៥ ឆ្នាំ​ដែរ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ៖ «​ប៉ុន្តែ​បើសិន​ដុំ​សាច់​មហារីក​កើត​នៅ​ថ្លើម​ផ្នែក​ខាងស្តាំ​វិញ យើង​កាត់​ខាងស្តាំ​ចោល​តែ​ម្តង គឺ​អត់​បាន​ទេ ព្រោះ​បើ​កាត់​គឺ​គ្រោះថ្នាក់​ដល់​ជីវិត​តែ​ម្តង អ​ញ្ចឹ​ង​យើង​កាត់​បាន​តែ​មួយ​ជ្រុង​តូច​មួយ ។ តែបើ​កាត់​យក​ចេញ​មួយ រយៈពេល ៣ ទៅ ៤ ខែ​នឹង​ដុះ ២ ឬ​៣​ដុំ​ទៀត​។ អ​ញ្ចឹ​ង​ការ​ព្យាបាល​របៀប​នឹង​វា​អត់​សូវ​បាន​ផល អស់​តែ​លុយ​អ្នកជំងឺ ។ បើ​អត់​វះរ​ស់បាន​មួយ​ឆ្នាំ មិនបាច់​វះ តែបើ​វះ​អ្នកជំងឺ​គ្រាន់តែ​ស្ងប់ចិត្ត តែ​ប៉ុណ្ណោះ តែ​អស់​លុយ​ច្រើន​ណាស់​»​។

៣- ដុត​បំផ្លាញ​ដុំ​មហារីក ៖ វិធី​មួយទៀត គឺ​នៅ​បណ្តា​ប្រទេស​ខ្លះ​ក៏​ដូច​ជា​ប្រទេស​យើង គឺ​អ្នកខ្លះ​ក៏​ចាប់ផ្តើម​ធ្វើការ​ចាក់​ថ្នាំ ចូល​ដល់​ដុំ​នៅ​ក្នុង​ថ្លើម​នឹង​តែ​ម្តង ឬ​ក៏​ប្រើ​រលក​សម្លេង ដែល​មាន​ប្រេ្វ​កង់​ខ្ពស់ ដុត​កំ​ដៅ​ដើម្បី​រំលាយ​ដុំ​មហារីក ។ នេះ​ជា​វិធីសាស្ត្រ​ព្យាបាល​ដើម្បី​ឲ្យ​អ្នកជំងឺ​ស្ងប់ចិត្ត អត់​អាច​ពន្យា​ជីវិត​អី​បាន​ទេ ។ ពេល​ចាក់​ទៅ​ដុំ​នឹង​រលួយ​អស់​ទៅ តែ ២ ឬ ៣ ខែ​ក្រោយ នឹង​ដុះ ២ ឬ ៣ ដុំ​ទៀត ។ យើង​អត់​ដឹង​ថា នៅ​ក្នុង​ថ្លើម​ទាំង​មូល ជិត ២ តឹក​នឹង តើ​មាន​ដុំ​មហារីក​នៅ​ចំនុច​ណាខ្លះ អត់​ដឹង ចេះ​តែ​ដុត​ៗ​នាំ​ឲ្យ​រលួយ​ថ្លើម ។ តែ​វិធី​នេះ​ក៏​អត់​មាន ប្រសិទ្ធភាព​អី​ពន្យា​ជីវិត​អ្នកជំងឺ​ដែរ គ្រាន់តែ​ធ្វើ​ទៅ​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ងប់ចិត្ត និង​អន់​ឈឺ ឬ​ហៅ​ថា ការ​ព្យាបាល​សម្រន់​។

៤ – មធ្យោបាយ​មួយទៀត គឺ​លេបថ្នាំ​មហារីក​ថ្លើម ឬ​ជួនកាល​គេ​អាច​ព្យាបាល​ដោយ​កាំរស្មី ៖ ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ សម្រាប់​ការ​ព្យាបាល​ដោយ​កាំរស្មី គឺ​អាច​ពន្យា​ជីវិត​​ឲ្យ​អ្នកជំងឺ បាន​ប្រហែល ២ ទៅ ៣ ឆ្នាំ ។ សម្រាប់​វិធី​នេះ គឺ​អ្នកជំងឺ​អស់​លុយ​តិច អ្នកជំងឺ​អត់​ប្រឈម​មុខ​នឹង គ្រោះថ្នាក់​ដល់​ជីវិត គុណភាព​ជីវិត​អ្នកជំងឺ​ល្អ ហើយ​ពន្យា​ជីវិត​បាន​យូរ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ