ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​… ឈ្នួ​ញ​យួន​មាន​ឃ្លាំង​ជិត​ច្រក​ទ្វារ​អូ​យ៉ា​ដាវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឈើ​ប្រណីត​ចម្រុះ​រាប់រយ​ដុំ​ដែល​គេ​ដឹង​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី ចុះ​ធ្វើការ​បង្ក្រាប​និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​។ ការ​ចុះ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ឃ្លាំង​ស្តុក​ទុក​ដោយ​ខុសច្បាប់​មួយ​មួយ​កន្លែង…

ខេត្តរតនគិរី ៖ ឈើ​ប្រណីត​ចម្រុះ​រាប់រយ​ដុំ​ដែល​គេ​ដឹង​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី ចុះ​ធ្វើការ​បង្ក្រាប​និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​។ ការ​ចុះ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ឃ្លាំង​ស្តុក​ទុក​ដោយ​ខុសច្បាប់​មួយ​មួយ​កន្លែង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ គឺ​ស្ថិត​នៅ​ក្បែរ​ភ្នែក ក្បែរ​ច្រមុះ​អាជ្ញាធរ​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​តែ​ម្តង ។

ក្នុង​ប្រតិបត្តិការ​ឡោម​ព័ទ្ធ និង​ឈាន​ទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នោះ​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្តរតនគិរី ផង​នោះ​ដែរ​។ មន្ត្រី​នៅ​ក្នុង​ការ​បង្ក្រាប​ឈើ​នោះ​បាន​បង្ហើប​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា​ឈើ​ទាំងនោះ​ឈ្មួញ​ជនជាតិ​វៀតណាម​បាន​ចូល​មក​ឈរជើង​ចាំ​ប្រមូល​ទិញ​ពី​អ្នក​ដឹក​តាម​ម៉ូតូ និង​រ៉ឺ​ម៉ក​នោះ​ជាដើម​។

លោកកថា ឈើ​ប្រណីត​ទាំងនេះ​មាន​ច្រើន​ប្រភេទ ដូច​ជា​ឈើ​ស្រឡៅ ឈើ​កកោះ ឈើ​សុ​ក្រំ និង​មាន​ជា​ច្រើន​មុខ​ទៀត​។ កម្លាំង​សមត្ថកិច្ច​បាន​រក​មធ្យោបាយ​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​វាស់វែង​។ ហើយ​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ស្តុក​ឈើ​នេះ​អះអាង​ថា ឈ្មួញ​ជនជាតិ​វៀតណាម បាន​មក​សុំ​ដី​របស់​គាត់​ស្តុក​ទុក​ឈើ​នេះ​នៅ​ពេល​ប្រមូល​ទិញ​បាន​ច្រើន​ហើយ និង​ដឹកឈើ​នេះ​បន្ត​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​អូ​យ៉ា​ដាវ ។

ប្រជាពលរដ្ឋ​នោះ​ថា លោក​ទទួល​បាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​ជីវភាព​ពី​ការ​ឲ្យ​ទីតាំង​ដី​ស្តុក​ឈើ​ដល់​ឈ្មួញ​ជនជាតិ​វៀតណាម​នោះ​រាប់​ឆ្នាំ​ហើយ​។ ហើយ​ក៏​មិន​នឹក​ស្មានថា ត្រូវ​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​យ៉ាង​ដូច្នោះ​ដែរ​។ ទីតាំង​ស្តុក​ឈើ​នោះ គឺ​មាន​ហ៊ុម​ព័ទ្ធ​ដោយ​របង និង​មាន​ដាំ​ដើម​ម្រេច​នៅ​តាម​របង និង​ដី​ឡូ​តិ៍​នោះ​ផង​ទៀត ព្រមទាំង​ដាក់​ស្លាក​ធំ​ៗ​ថា «​ហាម​ចូល​» ទៀត​ផង​។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី លោក ជា ពេជ្រ លោក​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ និង​រឹបអូស​ឈើ​ទាំងនោះ​មែន ព្រោះ​វា​ជា​បទ​ល្មើស ក្រោយ​ពី​ទទួល​ដំណឹង​ការ​រាយការណ៍​ពី​មន្ត្រី​ជំនាញ​ប្រចាំ​តំបន់​នោះ​។ លោក​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដឹកឈើ​ចូល​យក​ទៅ​ស្តុ​ប​ទុក​ខុសច្បាប់​នោះ លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ថា តើ​ត្រូវ​មាន​វិធាន​ការណ៍​បែប​ណា​នៅ​ពេល​ក្រោយ?

ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​ព្រំដែន​នោះ​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នា​ពេល​នេះ​មាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ខ្លាំង​ណាស់​។ នៅ​ពេល​យប់ ពេល​ថ្ងៃ​ច្រក​ទ្វារ​មួយ​នេះ​នៅ​តែ​បន្ត​បើកចំហរ​សំរាប់​ឱ្យ​រថយន្ត​ដឹកឈើ​គ្រប់​ប្រភេទ​ឆ្លង​ដែន​ទៅ​បាន​យ៉ាង​រលូន​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ