ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតអាចរស់បានប៉ុណ្ណាទៀត? មើល៍ចុះ​… សូម្បី​តែ​ឈាម​ជ្រូក

5 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឈាម​ជ្រូក​ចំនួន​៤៣,៥​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ សហ​ការ​ជាមួយ​គណៈកម្មការ​ផ្សារច្បារ​អំពៅ ធ្វើការ​ដកហូត​ពី​អាជីវករ​២​នាក់ រួច​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា ឈាម​ជ្រូក​ទាំងនោះ ​មាន​លាយ​សារធាតុ​គីមី​ដែល​ហាមឃាត់…

រាជធានីភ្នំពេញ ៖ ឈាម​ជ្រូក​ចំនួន​៤៣,៥​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ សហ​ការ​ជាមួយ​គណៈកម្មការ​ផ្សារច្បារ​អំពៅ ធ្វើការ​ដកហូត​ពី​អាជីវករ​២​នាក់ រួច​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញ​ថា ឈាម​ជ្រូក​ទាំងនោះ ​មាន​លាយ​សារធាតុ​គីមី​ដែល​ហាមឃាត់ ។

ការ​ចុះ​ពិនិត្យ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែសីហា នៅ​ផ្សារ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។ មន្ត្រី​កាំកុងត្រូល​ឱ្យ​ដឹង​ថា ការ​ចុះពិនិត្យ​មើល​នៅ​ពេល​នេះ គឺ​ដើម្បី​រក​មើល​ទំនិញឬ​ម្ហូបអាហារ​ណា​ដែល​អាច​មាន​សារធាតុ​គីមី ។

ដោយឡែក រាល់​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​មិន​អាច​ពិនិត្យ​ឃើញ​លទ្ធផល​ភ្លាម​ៗ​នោះ គឺ​ក្រុម​មន្ត្រី​ជំនាញ​មិន​ធ្វើការ​ពិនិត្យ​ឡើយ ព្រោះ​ទំនិញ​ទាំងនោះ​ត្រូវការ​ឆ្លងកាត់​មន្ទីរពិសោធន៍​ទើប​អាច​ដឹង​ច្បាស់​ពី​លទ្ធផល​ពិត​នៃ​ទំនិញ ។

ក្រោយ​ពី​ការ​ពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​ទីតាំង​លក់​ឈាម​ជ្រូក​២​កន្លែង ដែល​សង្ស័យ​អាច​មាន​សារធាតុ​គីមី ទើប​សម្រេច​ពិនិត្យ​មើល​ដោយ​ប្រើប្រាស់​ទឹក​អ​ន្សា​សម្រាប់​ពិនិត្យ ។ ជា​លទ្ធផល​ឃើញ​ថា ឈាម​​​ជ្រូក​ចំនួន​៤៣,៥​គីឡូក្រាម នៅ​ទីតាំង​ទាំង​២ ពិតជា​មាន​លាយ​សារធាតុ​គីមី​ខុសច្បាប់​ប្រាកដ​មែន ។

ដូច្នេះ​ហើយ ទើប​មន្ត្រី​ជំនាញ​សម្រេច​ធ្វើការ​ដកហូត​ឈាម​ជ្រូក​ទាំង​អស់នោះ ធ្វើការ​ដុត​ចោល​នៅ​នឹង​កន្លែង​ភ្លាម​ៗ និង​បានឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ​ឈាម​ជ្រូក​ដែល​មាន​លាយ​សារធាតុ​គីមី​ដូច​​ខាងលើ​នេះ​បន្ត​ទៀត បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​មាន​វិធានការ​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​និង​ម្ហូបអាហារ​ខាងលើ​នេះ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ពិនិត្យ​មើល​ម្ហូប​អា​ហារ​និង​បន្លែ​ផ្សេង​ៗ​ទៀត​ដែរ ប៉ុន្តែ​ទំនិញ​ទាំងនោះ​ពុំ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ដូច​ឈាម​ជ្រូក​នេះ​ទេ ។

មន្ត្រី​កាំកុងត្រូល សូម​អំពាវនាវ​ដល់​ក្រុម​អាជីវករ​ទាំងអស់ សូម​បងប្អូន​លក់​តែ​ទំនិញ​ណា ដែល​មានគុណ​ភាពល្អ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ ចៀសវាង​ការ​លក់ដូរ​ទំនិញ​ដែល​លាយ​សារធាតុ​ហាមឃាត់​ខុសនឹង​ច្បាប់ ព្រោះតែ​ដើម្បី​បំពេញ​ផល​ចំណេញ​ផ្ទាល់ខ្លួន ហើយ​មិន​បាន​គិត​ពី​ផល​អាក្រក់​ដែល​បំផ្លាញ​សុខភាព​អ្នក​ទទួលទាន ៕ ​

អត្ថបទសរសេរ ដោយ