សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អាពាហ៍ពិពាហ៍របស់កូនកំលោះ-ក្រមុំជនជាតិហ្វ៊ីលីពីនមួយគូ បានក្លាយជារឿងដ៏លេចធ្លោចំពោះមហាជននៅទូទាំងប្រទេស ។
គូស្នេហ៍នេះពិសោធឲ្យឃើញថា គ្មានឧបសគ្គណាមួយអាចរារាំងថ្ងៃដ៏ល្អនៅក្នុងជីវិតរបស់ពួកគេបានទេ ទោះបីជាទឹកជន់លិចក្នុងវិហារ ក៏ពួកគេនៅតែរៀបការបានដែរ ។
ពិធីរៀបការនោះបានរៀបចំឡើងនៅថ្ងៃទី១១ សីហា ២០១៨ ក្នុងវិហារមួយនៅខេត្តប៊ូឡាកាន(Bulacan) ក្បែរក្រុងម៉ានិល ។ នៅមុនពេលពិធីចាប់ផ្ដើមមានព្យុះភ្លៀងបង្កឲ្យទឹកជន់លិច និងហូរចូលវិហារ ។
ទោះបីជាមានទឹកជំនន់ក៏ដោយ ក៏មនុស្សគ្រប់គ្នាមិនរាថយទេ ពិធីនេះបានបន្តដោយនាំគ្នាលុយទឹក ខណៈពេលកូនក្រមុំតុបតែងឈុតអាពាហ៍ពិពាហ៍ដើរលុយទឹក ធ្វើឲ្យពិធីរំលេចដោយស្នាមញញឹម និងមានសេចក្ដីសុខ គ្រប់ៗគ្នា ។
អាពាហ៍ពិពាហ៍នោះបានការសាទរពីមហាជនទូទៅនៅពេលផ្សព្វផ្សាយតាមសារព័ត៌មាន និងហ្វេសប៊ុក ៕
ចែករំលែកព័តមាននេះ