ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទ​លួច​ម៉ូតូ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​តាម​វាយ​ផ្អើល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​តាម​វាយ​ផ្អើល បន្ទាប់​ពី​ជាប់ចោទ លួច​ម៉ូតូ​នៅ​ប្លុក​កាស៊ីណូ នា​ពេល​កន្លង​មក ប៉ុន្តែ​សំណាងល្អ​បាន​ខ្មែរ​ៗ​ដូច​គ្នា​ជួយ​ឃាត់​ត្រឹម​ហៅ សមត្ថកិច្ច យក​ទៅ​សួរនាំ​ទាំង​យប់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​តាម​វាយ​ផ្អើល បន្ទាប់​ពី​ជាប់ចោទ លួច​ម៉ូតូ​នៅ​ប្លុក​កាស៊ីណូ នា​ពេល​កន្លង​មក ប៉ុន្តែ​សំណាងល្អ​បាន​ខ្មែរ​ៗ​ដូច​គ្នា​ជួយ​ឃាត់​ត្រឹម​ហៅ សមត្ថកិច្ច យក​ទៅ​សួរនាំ​ទាំង​យប់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត (​ប្លុក​កាស៊ីណូ​) នៅ​យប់​ថ្ងៃ​ទី​១៤ សីហា ២០១៨​។ ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹក​តាម​រថយន្ត​ចេញ​ទៅ​បាត់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ជាបឋម​ថា ជនសង្ស័យ​ដំបូង​ជា​កម្មករ​ធ្វើការ​ឲ្យ​ជនជាតិ ឥណ្ឌូ​នេ​ស៊ី នៅ​ប្លុក​កាស៊ីណូ ក្រោយមក​ក៏​លួច​ម៉ូតូ​រួច​គេច​បាត់​មួយ​រយៈ​។ ហើយ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ព្រោះតែ​ខឹង​បាត់​ម៉ូតូ​ក៏​ឲ្យ​បុគ្គលិក​ជា​ខ្មែរ​ដែល​ធ្វើការ​ជាមួយ​តាម​រក​ជនសង្ស័យ លុះ​ពេល​ជួប​ក៏​ក្របួច​ជាប់​។ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ខាងលើ​ហាក់​ខឹង​ណាស់​តាម​វាយ​ជនសង្ស័យ ប៉ុន្តែ​ត្រូវ​ខ្មែរ​ៗ​ដែល​នៅ​ចំណុច​កើតហេតុ នាំ​គ្នា​ឃាត់​បន្ទាប់​មក​ក៏​ទាក់ទង​ខាង​នគរបាល​ទៅ​ទទួលយក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ​តែ​ម្តង​។

តាម​ប្រភព​ថា ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ ម៉ាក​ហ្វី​ណូ ហើយ​ថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​សារភាព​ថា ម៉ូតូ​នោះ​បាន​យក​ទៅ​បញ្ចាំ​គេ​នៅ​ឯ​ស្រុក​អូរ​ជ្រៅ​មិន​ទាន់​បាន​ប្រាក់​ផង ត្រូវ​អ្នក​ទទួល​បញ្ចាំ​សង្ស័យ​ក៏​ទាក់ទង​ហៅ​សមត្ថកិច្ច​ដកហូត​ទុក​នៅ​អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​សិន​។​លោក សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ ប្រាប់​តាម​ទូរស័ព្ទ​មុន​នេះ​ថា កាលពី​រសៀល​ថ្ងៃនេះ​មាន ជនសង្ស័យ​២​នាក់​បាន​យក​ម៉ូតូ​ម៉ាក​ហ្វី​ណូ​ពណ៌​ផ្កាឈូក​ទៅ​លក់​ឲ្យ​គេ​នៅ​ក្នុងស្រុក​អូរ​ជ្រៅ ។

ប៉ុន្តែ​អ្នក​ទទួល​ទិញ​មានការ​សង្ស័យ​ក៏​នាំ​ទៅ​ជួប​សមត្ថកិច្ច​ដើម្បី​ជួយ​ដឹង​ឮ លុះ​ឲ្យ​ទៅ​យក​ឯកសារ​ទិញ​លក់​ម៉ូតូ ឬ​កាត​គ្រី​ម៉ូតូ​ស្រាប់តែ​ពួក​គេ​ទៅ​បាត់​រហូត​។ ទើបតែ​យប់​នេះ​លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ទាក់ទង និង​បាញ់​រូប​ជនសង្ស័យ​ដែល​ចាប់​បាន​ឲ្យ​មើល​តាម​ពិតជា​ជនសង្ស័យ​ដែល​យក​ម៉ូតូ​ទៅ​លក់​នេះឯង​៕
https://youtu.be/LFaegI4xk5w

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ