ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ដូច​ភ្លៀងរលឹម​មិនដឹង​ថា​ថ្ងៃ​ណា​ទើប​អស់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១២-១៣ សីហា ឆ្នាំ​២០១៨ នៅ​សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​ប៉ោយ​ប៉ែ​ត​។ តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដំបូង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ចុះ​ល្បាត​កាលពី​រសៀល​ថ្ងៃ​ទី​១២…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១២-១៣ សីហា ឆ្នាំ​២០១៨ នៅ​សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​ប៉ោយ​ប៉ែ​ត​។

តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដំបូង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ចុះ​ល្បាត​កាលពី​រសៀល​ថ្ងៃ​ទី​១២ សីហា ២០១៨ ក្នុងភូមិ​សាស្ត្រ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ប្រទះ​ឃើញ​សង្ស័យ​ម្នាក់​ឈ្មោះ​ឆោម ម៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ពេលធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៀត​ឈ្មោះ​សុខ ចិន ហៅ​ឆៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវ​បេតុង​ក្បែរ​សណ្ឋាគារ​លី​ហេង​ឆាយ ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើរួច​មក​ នៅ​ល្ងាចថ្ងៃ​ដដែល​ កំលាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្ដាល​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៥​នាក់​ទៀត​រួម​មាន ១-​ឈ្មោះ​សួ​ស ចាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ​ឌឹ​ម វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៣-​ឈ្មោះ សេង កី​ឡាប ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៤-​ឈ្មោះ ហង្ស គី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​៥-​ឈ្មោះ​ហេង ភី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ កម្មករ​លី​ស៊ីម៉ង់ត៍ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​រួច ជនសង្ស័យ​ទាំង​៧​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ