ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិ​សប៉ុ​ស្តិ៏​ផ្សារ​ដើម​ថ្កូ​វ​ឃាត់​ខ្លួន​ជន​ស​ង្ស័​យ​ធ្វើ​សកម្មភាព​ប្លន់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ដឹកនាំ​ដោយ​លោក នាយ​ប៉ុស្ដិ៍ សេង វណ្ណៈ នា​រសៀល​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១០ បាន​ឃាត់ខ្លួន​មុខសញា សង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​យក​ទូរស័ព្ទ​ដៃ និង កាបូប​ប្រាក់​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ កាលពី វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី ១១ កក្កដា នៅ​កែង​ផ្លូវ​លេខ​៥០៨ និង​ផ្លូវ លេខ​៩៥ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ ចំការមន​។

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ដឹកនាំ​ដោយ​លោក នាយ​ប៉ុស្ដិ៍ សេង វណ្ណៈ នា​រសៀល​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១០ បាន​ឃាត់ខ្លួន​មុខសញា សង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​យក​ទូរស័ព្ទ​ដៃ និង កាបូប​ប្រាក់​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ កាលពី វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី ១១ កក្កដា នៅ​កែង​ផ្លូវ​លេខ​៥០៨ និង​ផ្លូវ លេខ​៩៥ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ ចំការមន​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ​ចាន់ សុខ​នី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ ផ្ទះ​លេខ​២៤៦ ផ្លូវ​លេខ​៥០៨ សង្កាត់​ផ្សារ ដើម​ថ្កូវ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ប៉ុ​សិ៍្ដ​ផ្សារ​ដើម​ថ្កូវ ជន​ឈ្មោះ​ចាន់ សុខ​នី បាន និយាយ​ថា កាលពី​ថ្ងៃ​ទី​១១ កក្កដា ខ្លួន​និង បក្សពួក​ម្នាក់​ឈ្មោះ​ថា​ន់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ច្បាស់លាស់ បាន​នាំ​គ្នា​យក​កាំបិតប៉័ងតោ​គំរាម​ភ្ជង់​ប្លន់ យក​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​របស់​ឈ្មោះ ទន់ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន ទីលំនៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ មាន​ជ័យ ។

.តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មូលហេតុ ដែល​ឈ្មោះ​ចាន់ សុខ​នី រួម​ជាមួយ​បក្ស ពួក​ធ្វើ​សកម្មភាព​ប្លន់​យក​ទូរស័ព្ទ​និង​កាបូប លុយ​របស់​ឈ្មោះ​ទន់ ស៊ី​ណាត បាន គឺ​ដោយ សារ​ឈ្មោះ​ទន់ ស៊ី​ណាត ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ ឆ្វែល​រក​ម៉ូយ​ឌុ​ប​នៅ​កែង​ផ្លូវ​លេខ​៥០៨  និង ផ្លូវ​លេខ​៩៥ ហើយ​ឈ្មោះ ចាន់ សុខ​នី ធ្វើ ជា​ហៅ​ម៉ូតូ​ជិះ​ជាមួយ​បក្សពួក​ឈ្មោះ​ថា​ន់ ។ ខណៈ​ពេល​នោះ​ឈ្មោះ​ថា​ន់​បាន​យក​កាំបិត ប៉័ងតោ​គំរាម​ប្លន់​យក​ទូរស័ព្ទ​ដៃ និង​កាបូប ប្រាក់​ពី​ឈ្មោះ​ទន់ ស៊ី​ណាត ។ ដោយសារ មានការ​ភ័យ​ខ្លាច​ឈ្មោះ ទន់ ស៊ី​ណាត ក៏ ប្រគល់​ទូរស័ព្ទ និង​កាបូប​លុយ​ដែល​មាន ប្រាក់​១៨​ម៉ឺន​រៀល​ទៅ​ឱ្យ​ក្រុម​ចោរប្លន់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា បុរស​ឈ្មោះ​ទន់ ស៊ី​ណាត បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់ ការ​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ ហើយ​សមត្ថ កិច្ច​ក៏​កំណត់​មុខសញា​បាន​រួច​ចាប់​ឃាត់ខ្លួន ឈ្មោះ​ចាន់ សុខ​នី យក​ទៅ​សួរនាំ និង​ទទួល បានការ​សារភាព​ថា រូបគេ និង​បក្សពួក​ម្នាក់ ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​លើក​ឡើង​ខាង លើ​មែន ។ យោង​តាម​ចំលើយ​សារភាព របស់​ជនសង្ស័យ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ដក ហូត​បាន​វត្ថុ​តាង គឺ​កាំបិតប៉័ងតោ និង​ទូរស័ព្ទ ដៃ​របស់​អ្នក​រង​គ្រោះ​មួយ​គ្រឿង​ប្រគល់​ឱ្យ ម្ចាស់​វិញ ។ រីឯ​ជនសង្ស័យ និង​វត្ថុ​តាង គឺ​កាំបិតប៉័ងតោ​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ មន​ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់ ។លោក​អ៊ុ​ច សុ​ខុន អធិការ​នគរបាល​ខណ្ឌ ចំការមន​បាន​សំរេច​ឱ្យ​នគរបាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ សាលាដំបូង រីឯ​បក្សពួក​កំពុង​តាម​ស្រាវ ជ្រាវ​ចាប់ខ្លួន​បន្ដ​ទៀត ៕