ខេត្តឧត្តរមានជ័យ ៖ នគរបាលក្រុងសំរោងបានធ្វើការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនស្ត្រីម្នាក់កាលពីរសៀលថ្ងៃទី១២ សីហា ២០១៨។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ៥ ក្នុងភូមិចម្ការចេក សង្កាតអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ស្ត្រីជាជនជាប់ចោទឈ្មោះ
សូត្រ ភាជ ហៅយាយភាព អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិចម្ការចេក សង្កាត់កើតហេតុខាងលើ។
ប៉ូលីសក្រុងសំរោងបានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនស្ត្រីខាងលើនេះ កម្លាំងសមត្ថកិច្ចបានដាក់បណ្តាញធ្វើការស៊ើបអង្កេតជាយូរខែមកហើយ លុះនៅក្នុងថ្ងៃឃាត់ខ្លួនបណ្តាញ យើងបានរាយការណ៍មកថា ស្ត្រីរូបនេះកំពុងតែធ្វើការចែកចាយគ្រឿងញៀនលោកអធិការក្រុងសំរោងបាន ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប់ភ្លាមៗ ឃាត់ខ្លួនឆែកឆេរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាហ្វេតំតាមីន គ្រាប់WY ចំនួន២៣៤គ្រាប់ រួមនឹងដកហូតវត្ថុតាំងក្នុងផ្ទះរួមមាន ៖
សារធាតុញៀនប្រភេទមេតំហ្វេតាមីន រួមនឹងម៉ាទឹកកក (ICE)ចំនួន ១កញ្ចប់ធំ និង១៤កញ្ចប់តូច ថវិកាចំនួន៥៥ម៉ឺនរៀល សម្ភារបម្រើឲ្យការជក់ និងវេចខ្ចប់មួយចំនួនត្រូវបានដកហូត។ ប៉ូលីសបានបញ្ចាក់ថា ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបាន ធ្វើការសាកសួរជនសង្ស័យបានឆ្លើយសម្ភាភាពថា ខ្លួនពិតជាបានរកស៊ីជួញ ដូរនិងចែកចាយដោយ ពិតប្រាកដមែន យោងតាមចម្លើយសារភាពរួមទាំងវត្ថុតាងសមត្ថកិច្ចបានក៏សាងសំណុំរឿង ជនសង្ស័យចាត់ការទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ