ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ភ្លេង ខ្យងស័ង្គ

13 ឆ្នាំ មុន

ស័ង្ខ (សាំង) ន. (បា​. សង្ខ, សំ.​គង្ខ) ខ្យង​សមុទ្រ​មួយ​បែប​គូទ​ស្រួច​មាន​ស្នាម​វិល​ស្រួច​ សម្បុរស, សំរាប់​ពួក​បារ​គូ​ផ្លុំ ឬ​សំរាប់​ដង​ទឹក​ស័ក្តិ​សិទ្ធិ​ស្រោច​ក្នុង​ព្រះ​រាជ​ពិធី​ជា​ដើម ។ តាម​ប្រសាសន៍​របស់​លោក​តា​ឧកញ៉ា​មហា​ធិបតី​មាស ឌី ជា​ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ តំណាល​តពី​សម្តេច​ឥសី​ភទ្ធា​ធិបតី​ មាំង ជា​ចាង​ហ្វាង​ក្រុម​បារ​គូ​ប្រចាំ​ព្រះ​រាជ​វាំង​ថា “ឧបករណ៍​ខ្យង​ស័ង្ខ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ ដំណាល​គ្នា​នឹង​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រហ្មញ្ញ​សាសនា​មក​លើ​ទឹក​ដី​នគរ​ ភ្នំ គ្រឿង​ភ្លេង​នេះ​សំរាប់​ែត​ប្រើប្រាស់​ក្នុង​រាជ​ពិធី​រយតំណមក​ហើយ មិន​ប្រើ​ប្រាស់​ក្នុង​ចំណោម​ប្រជា​ពលរដ​្ឋ​ធម្មតា​ទេ និង​មាន​ប្រើ​នៅ​ពេល​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ផង​ដែរ” ។
នៅ​ក្នុង​រាជ​ពិធី​ ឧបករណ៍​ខ្យង​ស័ង្ខ​មាន​មុខ​ងារ​សំខាន់​ច្រើន​កន្លែង​ដូច​ជា ៖

ស័ង្ខ (សាំង) ន. (បា​. សង្ខ, សំ.​គង្ខ) ខ្យង​សមុទ្រ​មួយ​បែប​គូទ​ស្រួច​មាន​ស្នាម​វិល​ស្រួច​ សម្បុរស, សំរាប់​ពួក​បារ​គូ​ផ្លុំ ឬ​សំរាប់​ដង​ទឹក​ស័ក្តិ​សិទ្ធិ​ស្រោច​ក្នុង​ព្រះ​រាជ​ពិធី​ជា​ដើម ។ តាម​ប្រសាសន៍​របស់​លោក​តា​ឧកញ៉ា​មហា​ធិបតី​មាស ឌី ជា​ប្រធាន​ក្រុម​ភ្លេង​ព្រះ​រាជ​ទ្រព្យ​ តំណាល​តពី​សម្តេច​ឥសី​ភទ្ធា​ធិបតី​ មាំង ជា​ចាង​ហ្វាង​ក្រុម​បារ​គូ​ប្រចាំ​ព្រះ​រាជ​វាំង​ថា “ឧបករណ៍​ខ្យង​ស័ង្ខ​នេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ហើយ ដំណាល​គ្នា​នឹង​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រហ្មញ្ញ​សាសនា​មក​លើ​ទឹក​ដី​នគរ​ភ្នំ គ្រឿង​ភ្លេង​នេះ​សំរាប់​ែត​ប្រើប្រាស់​ក្នុង​រាជ​ពិធី​រយតំណមក​ហើយ មិន​ប្រើ​ប្រាស់​ក្នុង​ចំណោម​ប្រជា​ពលរដ​្ឋ​ធម្មតា​ទេ និង​មាន​ប្រើ​នៅ​ពេល​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ផង​ដែរ” ។
នៅ​ក្នុង​រាជ​ពិធី​ ឧបករណ៍​ខ្យង​ស័ង្ខ​មាន​មុខ​ងារ​សំខាន់​ច្រើន​កន្លែង​ដូច​ជា ៖

ត្រង់​ពិធី​ទទួល​ទេវតា​ថ្មី​ក្នុង​ពេល​ដែល​ស្តេច​យាង​ដល់​ចំពោះ​មុខ​រាន​ទេវតា​ មាន​ព្រាហ្មណ៍​៤​នាក់​ផ្លុំ​ខ្យង​ស័ង្ខ​ថ្វាយ ។ ត្រង់​ពិធី​ទទួល​ទេវតា​ចប់​ហើយ ព្រះ​ករុណា​ថ្វាយ​បង្គំ​ទេវតា​៣ដង ពេល​នោះ​ព្រាហ​្មណ៍​ផ្លុំ​ស័ង្ខ​៣បទ, ដល់​ពេល​ព្រះ​កុរណា​ស្តេច​យាង​ត្រឡប់​ចូល​ក្នុង​វិញ ព្រាហ្មណ៍​ផ្លុំ​ស័ង្ខ​ថ្វាយ​ជ័យ​៣​បទ​ទៀត ។ ត្រង់​ពិធី​ស្អាង​វា​លុក​េចតិយ​ ត្រង់​ស្តេច​យក​ព្រះ​ហស្ត​ស្តាំ​ចូក​ខ្សាច់​រោយ​លើ​វា​លុក​ចេតិយ​ដែល​គេ ក ​ហើយ​ពី​ទិស​ខាង​កើត​ជា​មុន ព្រាហ្មណ៍​ផ្លុំ​ស័ង្ខ​ម្តង​ហើយ ក រៀង​ទៅ​ទិស ទក្ខិណា​វដ្ត ដល់​ព្រះ​ចេតិយ​ទីបំផុត​ព្រាហណ៍​ផ្លុំ​ស័ង្ខ​ម្តង​ទៀត​ជា​កិច្ច​បង្ហើយ ។ ត្រង់​ពិធី​ស្រង់​នៃ​ព្រះ​ករុណា​ ព្រះករុណា​ទ្រង់​យាង​ទៅ​សណ្ឋិត​ឈរ​នៅ​មុខ​រាន​ទេវតា​ បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ទៅ​រាន​ទេវតា ពេល​នោះ​ព្រាហ្មណ៍​ផ្លុំ​ស័ង្ខ​ថ្វាយ​ជ័យ​៣​បទ ចប់​ហើយ​ភ្លេង​៣​បទ​ទៀត គឺ​បទ​នគរ​រាជ ។ ត្រង់​ថ្វាយ​ទឹក​ស័ង្ខ​ថ្វាយ​ទឹក​ព្នៅ ដែល​និយម​ហៅថា​ ស្លឹក​ពរ​មង្គល ទ្រង់​ស្តេច​​ទទួល​យក​ទៅ​សៀត​នៅ​ព្រះ​កាណ៌​ខាង​ឆ្វេង ខណៈ​នោះ​ព្រាហណ៍​ផ្លុំ​ខ្យង​ស័ង្ខ​ម្តង​ ពេល​ស្តេច​យាង​ត្រឡប់​ទៅ​វិញ​ព្រាហណ៍​ផ្លុំ​ខ្យង​ស័ង្ខ​ម្តងទៀត ។ ផុត​ពី​សំនៀង​ស័ង្ខ​មាន​ភ្លេង​ពិណពាទ្យ​ប្រគំ​ឡើង​៣​បទ​បន្ត ។ ត្រង់​ពិធី​ស្តេច​ចេញ​ទទួល​ថ្វាយ​ជ័យ​មង្គល គឺ​ត្រង់​ស្តេច​យាង​ចេញ​ពី​ខាង​ក្នុង​មាន​ពួក​មន្ត្រី​ជំនិត​ព្រះអង្គ​ហែ​មក​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​ លុះ​ស្តេច​ដល់​ទៀប​ព្រះ​ទីនាំង កៅអី ព្រាហ្មណ៍​ផ្លុំ​ស័ង្ខ ពិណពាទ្យ​ទទួល​ភ្លេង​នគររាជ ។ ព្រះ​ករុណា​េឡីង​គង់​លើ​ព្រះ​ទីនាំង​កៅអី ខណៈ​នោះ​ព្រាហណ៍​៨​នាក់​ចូល​ទៅ​លត់​ជង្គង់​ជុំ​វិញ ព្រះ​ទីនាំង​កៅអី​ផ្លុំ​ស័ង្ខ​ថ្វាយ​ជ័យ​៣​បទ ព្រមទាំង​សូត្រ​ថ្វាយ​ជ័យ ចប់​ពាក្យ​ថ្វាយ​ជ័យ​ហើយ ព្រាហ្មណ៍​ផ្លុំ​ស័ង្ខ​ព្រម​គ្នា​៣​បទ​ទៀត ។ ត្រង់​ព្រះ​ករុណា​ទ្រង់​យក​ទឹក​អប់​១ដប​ទៅ​ស្រង់​ព្រះ​សំរឹទ្ធ ដែល​ដាក់​ក្នុង​ព្រះ​ស្រាព​ធំ​​ហើយ​តម្កល់​នៅ​លើ​តុ​តូច​មួយ​នៅ​ក្បែរ​នោះ ព្រាហ្មណ៍​ត្រូវ​ផ្លុំ​ខ្យង​ស័ង្ខ ។ ត្រង់​ពិធី​ទទួល​ថ្វាយ​ជ័យ​មង្គល​ខាង​ក្នុង គឺ​ត្រង់​ព្រះ​ករុណាទ្រង់​យក​ទឹក​អប់​ទៅ​ស្រង់​ព្រះ​ដែល​ភ្នាក់​ងារ​រៀប​បំរុង​ទុក​នៅ​ទីនោះ ព្រាហ្មណ៍​ត្រូវ​ផ្លុំ​ខ្យង​ស័ង្ខ ។ ពេល​ស្តេច​យាង​ត្រឡប់​ចូល​ព្រះ​ដំណាក់ ព្រាហ្មណ៍​ត្រូវ​ផ្លុំ​ខ្យង​ស័ង្ខ​៣​បទ​ទៀត។

សកម្ម​ភាព​រស់​រវើក​របស់​ឧបករណ៍ខ្យង​ស័ង្ខ​នេះ ត្រូវ​បាន​កាត់​ផ្តាច់​តាំង​ពី​រដ្ឋ​ប្រហារ​រំលំ​រាជ​បល្ល័ង្កកើត​ឡើង​នា​ថ្ងៃ​១៨ ខែ​មីនា ឆ្នាំ១៩៧០ ។ រដ្ឋ​ប្រហារ​នោះ​បាន​រំលាយ​អស់​រចនា​សម្ព័ន្ធ​រាជា សូម្បី​តែ​ក្រុម​ព្រាហ្មណ៍​ដែល​ជា​អ្នក​ផ្លុំ​ខ្យង​ស័ង្ខ ​ប្រចាំ​វាំង ក៏​ត្រូវ​រំលាយ​ចោល​ដែរ នៅ​សល់​តែ​ឧបករណ៍​ខ្យង​ស័ង្ខដែល​ត្រូវ​បាន​រើស​យក​ទៅ​តាំង​ក្នុង​សារ​មន្ទីរ​ជាតិ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ១៩៩២ ឧបករណ៍​ខ្យង​ស័ង្ខ​នេះ បាន​វិល​ត្រឡប់​មក​កាន់​តួនាទី​របស់​ខ្លួន​វិញ​ក្នុង​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​របស់​សម្តេច នរោត្តម សីហនុ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជ​វាំង​ដដែល។ ឧបករណ៍​នេះ ធ្វើ​អំពី​សំបក​សត្វ​ខ្យង​ម្យ៉ាង​ដែល​មាន​ពូជ​ជា​ខ្យង​ស័ង្ខ ។ គេ​យក​សំបក​ខ្យង​ស័ង្ខធំៗ មក​កាត់​គូទ​ចេញ ដើម្បី​ឱ្យ​មាន​រន្ធ​ល្មម​ដែល​អាច​ផ្លុំ​បាន​ឱ្យ​ចេញ​សំនៀង​ល្អ ។ ខ្យង​ស័ង្ខ​ជា​ឧបករណ៍​តន្ត្រី​ដែល​ប្រើ​ជា​ក្រុម ​មាន​ខ្យង​ស័ង្ខ​៤ទៅ​៨ ហើយ​មាន​សំនៀង​តែ​ម្យ៉ាងឮ​ទូតៗ វែង​ឬ​ខ្លី​តាម​កំរិត​ខ្យល់​នៃ​អ្នក​ផ្លុំ ៕