បើតាមសារព័ត៌មានបរទេសមួយបានផ្សាយកាលពីពេលថ្មីៗកន្លងមកថា នៅសហរដ្ឋអាមេរិកមានច្បាប់ផ្ដល់សិទ្ធិលើបុគ្គលក្នុងការការពារខ្លួនពីគ្រោះថ្នាក់ ឬ «stand your ground» គឺជាច្បាប់មួយផ្ដល់សិទ្ធិទៅលើបុគ្គលបាញ់គេស្លាប់មិនត្រូវចាប់ខ្លួន ។
ច្បាប់ «stand your ground» បានបញ្ជាក់ថា បុគ្គលដែលគ្មានឱកាសគេចខ្លួនពីទីកន្លែងណាមួយ បុគ្គលនោះមានសិទ្ធិស្របច្បាប់ និងអាចសម្លាប់ដៃគូឲ្យស្លាប់បាន ប្រសិនបើបុគ្គលនោះមានជំនឿថា ខ្លួនបានប្រឈមមុខពីការគំរាមកំហែង ។ មានន័យថា «បុគ្គលណាធ្វើត្រូវមិនបាច់រត់គេច អាចប្រើកម្លាំង ឬឧបករណ៍ការពារខ្លួនសម្លាប់អ្នកប្រព្រឹត្តខុសជាការការពារខ្លួន» ។
បច្ចុប្បន្នពលរដ្ឋអាមេរិកជាច្រើននាក់មានកាំភ្លើងសម្រាប់ការពារខ្លួន ធ្វើឲ្យការផលិត និងជួញដូរកាំភ្លើងបានរីកលូតលាស់ ។ ចំណែកសមាគមកាំភ្លើងជាតិ (National Rifle Association of America) ជាអង្គការគាំទ្រឲ្យមានកាំភ្លើង និងមានឥទ្ធិពលបំផុតក្នុងចំណោម៣ចំណាត់ថ្នាក់ដំបូងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ