ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ​ណាស់ ! ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លា.ប់​ស្ទើរ​គ្មាន​សាកសព

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ប្រភេទ​យក្ស​បើកបរ​កៀរ​កិន​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ប្រភេទ​យក្ស​បើកបរ​កៀរ​កិន​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ វែ​ន វឿ​ត អាយុ​៣៩​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ លាយ​ពណ៌​ក្រហម ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត ដោយ​បញ្ច្រាសទិស​គ្នា ជាមួយនឹង​រថយន្ត​ម៉ាក FUSO មួយ​គ្រឿង​ចំណុះ​១២​តោន ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ តាកែវ ៣A-១០៣០ ក្រោយ​ពី​កើតហេតុ តៃកុង​រថយន្ត​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បើកបរ​ពី​ទិស ខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ជាមួយនឹង​ម៉ូតូ​។ ក្នុង​ខណៈនោះ​ស្រាប់តែ​រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​ខ្ទាត​មនុស្ស​ចូល​ទៅ​ក្រោម​រថយន្ត​កិន​ស្លាប់​ស្ទើរតែ​រក​សាច់​មិន​បាន​គួរ​ឱ្យ​រន្ធត់​។

នគរបាល​ផ្នែក​ចរាចរណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ និង​ធ្វើការ​វាស់វែង​ឃើញ​ថា រថយន្ត​ពិតជា​បើកបរ​ដោយ​រំលោភ​ទៅ លើ​សិទ្ធ​រថយន្ត​តែ​ទោះជា​បែប​ណា​សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​ទាំង​ពីរ​យក​មក​អធិការ​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ