ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ថ្មី និង​ទំនើប​ប្រចាំឆ្នាំ​២០១៨ ក្នុង​ការ​ព្យាបាល​មហារីក​ថ្លើម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​-​បាងកក ៖ ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​ប​ចេ្ច​ក​វិទ្យា​ជា​យុគសម័យ​ទំនើប វិស័យ​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​ក៏​បាន​វិវដ្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ តួយ៉ាង​ការ​ព្យាបាល​ជំងឺមហារីក​ជាដើម តាម​រយៈ​ការ​ព្យាបាល​បែប​ជឿនលឿន​ថ្មី​មួយ​ដែល​ហៅ​ថា « Cancer Immunotherapy»…

រាជធានី​ភ្នំពេញ​-​បាងកក ៖ ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​ប​ចេ្ច​ក​វិទ្យា​ជា​យុគសម័យ​ទំនើប វិស័យ​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​ក៏​បាន​វិវដ្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ តួយ៉ាង​ការ​ព្យាបាល​ជំងឺមហារីក​ជាដើម តាម​រយៈ​ការ​ព្យាបាល​បែប​ជឿនលឿន​ថ្មី​មួយ​ដែល​ហៅ​ថា « Cancer Immunotherapy» ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា វិធី​ថ្មី​ៗ​នេះ គឺ​ពេញ​និយម​មែនទែន​នៅ​ឆ្នាំ​២០១៧ និង ២០១៨​។ នៅ​លើ​ពិភពលោក​គេ​ហៅ Earthquake of Immunotherapy ។ មាន​ន័យ​ថា Immunotherapy នឹង​ត្រូវ​បាន​គេ​ប្រើ​ឡើង​រង្គើ​ផែនដី ដោយសារ​តែ​វា​ជា​ការ​ព្យាបាល​បែប​ជឿនលឿន​ថ្មី​មួយ​សម្រាប់​អ្នក​កើត​ជំងឺមហារីក ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​សម្រាប់​ការ​ព្យាបាល​បែប Cancer Immunotherapy គឺ​ថ្លៃ​ខ្លាំង​ណាស់ ហើយ​គេ​ទុក​វា​ជា​ជម្រើស​ចុង​ក្រោយ ។ គឺ​ថា គេ​មាន​ឱសថ​មួយ ដែល​អ្នកប្រាជ្ញ​ទើប​រក​ឃើញ ។ ជាក់ស្តែង​ការ​ព្យាបាល​ជំងឺ​មហា​រីក​ថ្លើម​ជាដើម តាម​រយៈ​ការ​ប្រើប្រាស់ Cancer Immunotherapy គឺ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​អ្នកជំងឺ​មហារីក​ថ្លើម វា​ជ្រាប​ចូល​ទៅ​ក្នុង​កោសិកា​មហារីក​ថ្លើម ហើយ​វា​ទៅ​ជា​បង្កើត​កម្មវិធី​ស្លាប់​ឲ្យ​កោសិកា​មហារីក​ថ្លើម ។ អ​ញ្ចឹ​ង​កោសិកា​មហារីក​ថ្លើម វា​នឹង​ស្លាប់​ដូច​កោសិកា​ធម្មតា ដូច្នេះ​ក្នុង​រយៈពេល​មួយ​នោះ ៣ អាទិត្យ ឬ​ក៏ ៣៦ ថ្ងៃ ក្រោយមក កោសិកា​មហារីក​វា​ស្លាប់ ហើយ​ដល់​ពេល​វា​ស្លាប់​ទៅ ដុំ​មហារីក​វា​នឹង​រួម​តូច វា​អត់​អាច​ស្លាប់​អស់​ទេ​កោសិកា​មហារីក​ថ្លើម ប៉ុន្តែ​វា​រួម​តូច អ​ញ្ចឹ​ង​អ្នកជំងឺរ​ស់បាន​យូរ​»​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យ៉ាងណាមិញ​គេ​រក​ឃើញ​ថា តាម​រយៈ​ការ​ប្រើប្រាស់​ការ​ព្យាបាល​បែប​នេះ គឺ​មាន​អ្នកជំងឺ​ខ្លះ​គេ​ធ្វើការ​សិក្សា​ទៅ​គឺ​អាចរ​ស់បាន ៥ ឆ្នាំ ទៅ​១០ ឆ្នាំ​ក៏​មាន​ដែរ ។ ការ​ឆ្លើយ​តប​ជាមួយ​ថ្នាំ គឺ​ថ្នាំ​នេះ​ជា​ឱសថ​ទំនើប​ជាងគេ​បំផុត​នៅ​ឆ្នាំ ២០១៨ នេះ ហើយ​ជា​ឱសថ​ដែល​ថ្លៃ​មហាថ្លៃ​។ ជា​ប្រភេទ​ថ្នាំ​ចាក់ ។

លោក រ៉ា​តា​ភុង អាម​ហាន​វង់ (Ratapong Ambhanwong) អនុប្រធាន​មន្ទីរពេទ្យ Bangkok Hospital នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ដូច​គ្នា​ផង​ដែរ​ថា ក្រុម​គ្រូពេទ្យ​ជំនាញ មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​ការ​ព្យាបាល​បែប Cancer Immunotherapy គឺ​ទាមទារ​ឲ្យ​មានការ​តាមដាន និង​ប្រជុំ​គ្នា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ៗ​ជា​ច្រើន​រូប ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា ការ​ព្យាបាល​បែប​នេះ​គួរតែ​ធ្វើ​ជូន​អ្នកជំងឺ​ដែល​កើត​មហារីក​ឬ​ក៏​យ៉ាងណា ។

លោក រ៉ា​តា​ភុង អាម​ហាន​វង់ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រាកដ​ណាស់ នៅ​មន្ទីរពេទ្យ​យើងខ្ញុំ​គឺ​មានការ​ព្យាបាល​តាម​បែប Cancer Immunotherapy ។ ជា​ថ្មី​ម្តង​ទៀត​គឺ​ចង់​បញ្ជាក់​ថា រាល់​ការ​ព្យាបាល​ជំងឺមហារីក គឺ​អាស្រ័យ​លើ​ដំណាក់កាល​នៃ​ជំងឺ ។ ជា​ទូទៅ​ការ​ព្យាបាល​មហារីក​តាម​បែប Immunotherapy គឺជា​ជម្រើស​ចុង​ក្រោយ​បំផុត ក្នុង​ករណី​គ្មាន​វិធី​ណា​ល្អ​ទាល់តែ​សោះ​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក ។ ការ​ព្យាបាល​មហារីក​តាម​បែប Immunotherapy គឺ​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​។ ជា​ទូទៅ​គឺ​យើង​នឹង​រៀបចំ​ការ​ប្រជុំ​នូវ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ដុំ​សាច់​។

ប្រសិនបើ​ករណី​នោះ​សម​នឹង​មាន​លក្ខណៈ​នៃ​ការ​ព្យាបាល​តាម​បែប Immunotherapy បន្ទាប់​មក​យើង​នឹង​យក​កា​រស​ម្រេ​ចិត្ត​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ និង​អ្នកជំងឺ ឲ្យ​គាត់​បានដឹង​ហើយ​ធ្វើការ​សន្និដ្ឋាន​ជាមួយ​គ្នា​ថា តើ​ពួក​គេ​ចង់​ធ្វើការ​ព្យាបាល​ដោយ​ប្រើ Immunotherapy ឬ​អត់​នោះ​ទេ?»​។

សូម​បញ្ជាក់​ថា ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​ប្រើ Immunotherapy មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ការ​ព្យាបាល​ដោយ​ជីវសាស្ត្រ ( biologic therapy) ផង​ដែរ​។ ក្នុង​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ការ​ព្យាបាល​ដោយ​ប្រើ​ប្រព័ន្ធ​ការពារ​រាង​កាយ​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ព្យាបាល​ប្រភេទ​មួយ​ចំនួន​នៃ​ជំងឺមហារីក​។ ការ​ព្យាបាល Immunotherapy គឺជា​ការ​ព្យាបាល​មួយ​ប្រភេទ​ដោយ​ប្រើ​ថ្នាំ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​​រាង​កាយ​មនុស្ស​ដែល​ហៅ Immune system ដើម្បី​បញ្ឈប់ ឬ​ក៏​ពន្យឺតការ​រីក​ដុះដាល​កោសិកា​មហារីក​ឬ​ក៏​ទប់​មិន​អោយ​មហារីក​រាលដាល​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ