ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​មិន​ស្រួលខ្លួន ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​ស្លា.ប់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ក្រោយ​ពី​មាន​អាកា​រ​មិន​ស្រួលខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៨ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ANDRIAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ក្រោយ​ពី​មាន​អាកា​រ​មិន​ស្រួលខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ANDRIAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី ជា​បុគ្គលិក​ផ្នែក​អន​ឡាញ​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្នាក់​នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​មាន​ប្រពន្ធ​ជា​ខ្មែរ និង​មានកូន​ស្រី​ម្នាក់ ។

សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ដំបូង​ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន លុះ​ប្រពន្ធ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក៏​ស្លាប់​តាម​ផ្លូវ ។ តាម​គ្រូពេទ្យ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​។

សព​ត្រូវ​បាន​តម្កល់​នៅ​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ពេល​នេះ​ម្តាយ​របស់​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដើម្បី​មក​ចូលរួម​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ