ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសំខាន់ៗ​ការពារ​​មិន​ឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម

5 ឆ្នាំ មុន

ក្រួស​ក្នុង​តម្រងនោម​ប្រហែលជា​កើតឡើង​ក្នុង​ពេល​ដែល​ដំណើរ​ការណ៍​នៃ​ការ​ច្រោះ​ទឹកនោម និង​បញ្ចេញ​កាក​សំណល់រ​ស់រាង​កាយ ។ នៅ​ពេល​អ្នកមាន​ក្រួស​ក្នុង​តម្រង​នោម អ្នក​ទំនងជា​អាច​មាន​ច្រើន​ថែម​ទៀត​ហើយ ។ ដើម្បី​បង្ការ​ក្រួស​ក្នុង​តម្រងនោម យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន…

ក្រួស​ក្នុង​តម្រងនោម​ប្រហែលជា​កើតឡើង​ក្នុង​ពេល​ដែល​ដំណើរ​ការណ៍​នៃ​ការ​ច្រោះ​ទឹកនោម និង​បញ្ចេញ​កាក​សំណល់រ​ស់រាង​កាយ ។ នៅ​ពេល​អ្នកមាន​ក្រួស​ក្នុង​តម្រង​នោម អ្នក​ទំនងជា​អាច​មាន​ច្រើន​ថែម​ទៀត​ហើយ ។ ដើម្បី​បង្ការ​ក្រួស​ក្នុង​តម្រងនោម យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ។ ចូរ​ធ្វើ​យ៉ាងណា​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ។

២- ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ​កុំ​ឲ្យ​ច្រើន​ជាង ១៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ ។

៣- ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​មក​ត្រឹមតែ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ បាន​ហើយ ឬ​មិន​ឲ្យ​ច្រើន​ជាង ១៧០​ក្រាម​ទៅ ២២៦​ក្រាម​ក្នុង​ដង​ឡើយ ។

៤- ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​លេបថ្នាំ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ម្តងទៀត (​ប្រភព​ពី​៖ Health.com.kh​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ