វាយលេងសើចៗ យុគ យក្សគីល ចាញ់កីឡាករជើងថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ រវាងកីឡាករជើងខ្លាំងល្បីឈ្មោះ យុគ យក្សគីល…
រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ រវាងកីឡាករជើងខ្លាំងល្បីឈ្មោះ យុគ យក្សគីល…
រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ រវាងកីឡាករជើងខ្លាំងល្បីឈ្មោះ យុគ យក្សគីល និងកីឡាករវ័យក្មេងបារាំង Julien ត្រូវបានបញ្ចប់ហើយ ដោយលទ្ធផលចុងក្រោយ គឺកីឡាករកម្ពុជា បរាជ័យយ៉ាងអាមាស់ ខណៈដែលមុនរកឃើញចាញ់ឈ្នះ គេឃើញកីឡាករយុគ យក្សគីល ហាក់លេងសើចលើរេញ និងមើលស្រាលគូប្រកួត។ នេះគឺជាបទពិសោធន៍មួយ ដែលកីឡាករកម្ពុជា បានទទួល ខណៈដែលគេមិនប្រឹងប្រែងប្រកួតដោយការបម្រុងទុក ហើយលទ្ធផលចុងក្រោយ គឺកីឡាករជើងថ្មីបារាំង វាយត្រូវខ្ចប់ៗ រហូតសង្គ្រប់បានពិន្ទុនាំមុខ។
ការប្រកួតដែលទើបបញ្ចប់ក្ដៅៗ នៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះ គេឃើញ កីឡាករ យុគ យក្សគីល បញ្ចេញក្បាច់ក្រឡេមក្រឡឺម និងលេងសើចច្រើន ដែលហាក់បង្ហាញថា កីឡាករវ័យក្មេងបារាំង មិនពិបាក់ស៊ីផុយ។ តាំងពីដើមទឹករហូតដល់ចប់ទឹកទី២ គេឃើញបង្គោលក្រហមកម្ពុជា បញ្ចេញក្បាច់របៀបឌឺដងកីឡាករបារាំង និងជួនកាលធ្វើមុខធ្វើមាត់បញ្ឈឺគូប្រកួតផង ដែលធ្វើឱ្យម្នាក់ៗទះដៃ ប៉ុន្តែសកម្មភាព និងកាយវិការនេះ ត្រូវបានជ្រុះបាត់បន្តិចម្ដងៗ ចាប់ពីទឹកទី៣ទៅ ។
ដោយសារតែកីឡាករបារាំង ដ្បិតថា ទើបទទួលបានការហ្វឹកហាត់នៅក្នុងប្រទេសថៃ ហើយមិនសូវមានបទពិសោធន៍ច្រើនមែន តែគេតស៑ូកម្លាំងពេញនៅពេលសម្រុកខ្លាំង អ្វីដែលសំខាន់មួយទៀតរុលចូលរហូតធ្វើឱ្យអ្នកគាំទ្រកោតសរសើរ។ ហើយកីឡាករបារាំង ត្រូវគេឃើញវាយលុយដោយបម្រុងប្រយ័ត្នគ្រប់ស្នៀត ជាពិសេសគឺគេរមែងការពារមិនឱ្យ យុគ យក្សគីល ទាត់បំបាក់ជន្ទល់បានសម្រេច ហើយស្របគ្នានឹងកណ្ដាប់ដៃវាយត្រូវគោលដៅល្អផង គឺឈ្នះពិន្ទុយ៉ាងដាច់ឆ្ងាយតែម្ដង។
ចំណែកយុគ យក្សគីល រងការអាម៉ាស់មិនតិចទេ ក្រោយពីចប់ការប្រកួតក្នុងទឹកទី៥ ហើយលទ្ធផលផ្លូវគឺចាញ់កីឡាករជើងថ្មី ដោយគ្មានអ្វីតវ៉ា។ ម្នាក់ៗនិយាយថា បើកីឡាករកម្ពុជា កុំប្រកួតលេងសើច នៅអំឡុង២ទឹកដំបូង បណ្ដាលឱ្យហត់ នោះប្រហែលជាកីឡាករបារាំងមិនអាចទៅរួចនោះទេ ដោយសារកីឡាករបារាំង គឺស្ទើរបច្ចេកទេស និង រៀងខ្លាចៗ ក្នុងពេលកម្លាំងស៑ុហ្វ យុគ យក្សគីល នៅពេញខ្លួន។
ចែករំលែកព័តមាននេះ