ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​វាយប្រហារ​ទៀត​ហើយ ស្លា.ប់​មិន​ចេះ​តិច​រាយ​ប៉ាយ​ពេញ​ដី

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​នា​ថ្ងៃ​ទី​១០​ សីហា បាន​វាយលុក​ចូល​ទីក្រុង​ហ្គា​ស្នី​ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូ​​ច​គ្នា​នេះ ហើយ​ដើរ​ល្បាត​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​នោះ ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​កា​ប៊ុល រួច​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​កំពុង​បន្ត​។ ក្រុង​ហ្គា​ស្នី​ជាទី​ប្រជុំជន​ខេត្ត​ទី​២ ដែល​ពួក​តា​លី​បង់​វាយលុក​ចូល​បាន…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​នា​ថ្ងៃ​ទី​១០​ សីហា បាន​វាយលុក​ចូល​ទីក្រុង​ហ្គា​ស្នី​ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូ​​ច​គ្នា​នេះ ហើយ​ដើរ​ល្បាត​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​នោះ ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​កា​ប៊ុល រួច​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​កំពុង​បន្ត​។

ក្រុង​ហ្គា​ស្នី​ជាទី​ប្រជុំជន​ខេត្ត​ទី​២ ដែល​ពួក​តា​លី​បង់​វាយលុក​ចូល​បាន បន្ទាប់​ពី​ក្រុង​ហ្វា​រ៉ា​ហ៍​កាលពី​ថ្ងៃ​ទី​១៥ ​ឧសភា ដែល​ក្រោយមក​កងទ័ព​វាយ​ដណ្ដើម​យក​បាន​វិញ ​។​ សាក្សី​ទាំងឡាយ​និយាយ​ថា​គេ​ស្ដាប់​ឮ​ស្នូរ​កាំភ្លើង​ពី​ទិស​ជា​ច្រើន ​។ ​ពួក​តា​លី​បង់​ចេញចូល​ទីក្រុង​នេះ​។

យោង​តាម​ប្រមុខ​ប៉ូលិស​មូលដ្ឋាន​លោក FARID AHMAD MARSHAL​ថា ពួក​យុទ្ធ​ជនតា​លី​បង់​បាន​បើក​ការ​វាយលុក​កាលពី​យប់​ថ្ងៃ​ទី​៩ ​សីហា ​វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក ដោយ​វាយប្រហារ​លើ​បណ្ដា​បា​រ៉ា​ស់​សន្តិសុខ​ជា​ខ្សែក្រវាត់​ក្រុង ​។​ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ជាមួយ​កងកម្លាំង​សន្តិសុខ​ ។ ​ពួក​តា​លី​បង់​រុលទៅមុខ​ចូល​ក្នុង​ក្រុង​ហើយ​បាញ់​គ្រាប់កាំភ្លើង​ត្បាល់​ដាក់​ប្រជាជន ​។​

ចំណែក​អ្នកនាំពាក្យ​អភិបាលក្រុង​និយាយ​ពី​មនុស្ស​ស្លាប់ ​និង​របួស​ច្រើន​នាក់ ក្នុង​ចំណោម​កង​ទាហាន​ ។​ អ្នកនាំពាក្យ​រូប​នេះ​ក៏​អះអាង​ដែរ ពី​សាកសព​ពួក​តា​លី​បង់​ប្រមាណ​ជា​៣០​នាក់​នៅ​រាយ​លើ​ដី ​។​ ពពក​ផ្សែង​បាន​ហុយ​ពីលើ​ក្រុង​ដោយ​ការ​ប្រយុទ្ធ​គ្នា​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ ។

អ្នកនាំពាក្យ​ពួក​តា​លី​បង់​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ការ​វាយប្រហារ​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​វាយលុក​និទាឃ​រដូវ​ដែល​ចាប់ផ្ដើម​ពី​ខែឧសភា​មក ​។​ តាម​អ្នកនាំពាក្យ​នោះ​ថា សមាជិក​កងកម្លាំង​សត្រូវ​១៤០​នាក់​ស្លាប់ ​និង​របួស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ