ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​៖ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង និង​អភិបាល ខណ្ឌចម្ការមន ធ្វើ​យ៉ាងណា​សហការ​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ឲ្យ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​បាន​កាន់តែ​ប្រសើរ​ឡើង ព្រោះ​ផ្សារ​មួយ​នេះ​មាន​ភ្ញៀវ​បរទេស…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង និង​អភិបាល ខណ្ឌចម្ការមន ធ្វើ​យ៉ាងណា​សហការ​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ឲ្យ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​បាន​កាន់តែ​ប្រសើរ​ឡើង ព្រោះ​ផ្សារ​មួយ​នេះ​មាន​ភ្ញៀវ​បរទេស ចម្រុះ​ជាតិ​សាសន៍​ចូល​ទិញ របស់របរ​វត្ថុ​អនុស្សាវរីយ៍ និង​ទស្សនា​ច្រើន​។

ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​អាជីវករ​លក់ដូរ និង​ត្រួតពិនិត្យ មើល​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ផ្សារ​ទួល​ទំពូង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រធាន​ផ្សារ និង​អភិបាល​ខណ្ឌចម្ការមន ធ្វើការ​រៀបចំ សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ទួល​ទំពូង​ឲ្យ​មាន​សណ្តាប់​បាន​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ខណៈ​ដែល​ផ្សារ​មួយ​នេះ​ឃើញ​ថា មាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​បាន​មួយ​កម្រិត​លើ​ផ្នែក​បរិស្ថាន ក៏​ដូច​ជា​ការ​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ចំណោម​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​លោក​អភិបាល ក៏​បាន​បញ្ជា​ឲ្យ​ប្រធាន​ផ្សារ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ រៀបចំ​សណ្តាប់ធ្នាប់​ខាងក្នុង​ផ្សារ​ឲ្យ​បាន​ល្អ បន្ថែម​ទៀត ពោល​គឺ​ត្រូវ​បើកផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ ងាយស្រួល​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទិញ​របស់របរ​។ ដោយឡែក​នៅ​ខាងក្រៅ​បរិវេណ​ផ្សារ លោក​ក៏​បាន​ជំរុញ​ឲ្យ អភិបាល​ខណ្ឌចម្ការមន​ធ្វើ​យ៉ាងណា​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​មុខ​ផ្ទះ​ជុំវិញ​ផ្សារ ពិសេស​គឺ​ការ​ជំរុញ ឲ្យ​កាត់​ទម្លាក់​ខ្សែភ្លើង ខ្សែកាប​ដែល​មាន​សភាព​រញ៉េរញ៉ៃ នៅ​តាម​បង្គោល​ភ្លើង ត្រូវ​រុះ​ចេញ​បន្ទាប់ ធ្វើ​លឿន​កាន់តែ​ល្អ ដើម្បី​ឲ្យ​បរិវេណ​នៅ​ជុំវិញ​ផ្សារ​មាន​សោភ័ណ​ភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ កាន់តែ​ប្រសើរ​ឡើង​។

លោក ចំរើន សុខ​លី​ម ប្រធាន​ផ្សារ​ទួល​ទំពូង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ផ្សារ​ទួល​ទំពូង​មាន​តូប​អាជីវករ​លក់ដូរ​សរុប​ចំនួន ១.៣៧៤​តូប ក្នុង​នោះ​តូប​ភាគច្រើន គឺ​លក់​វត្ថុ​អនុស្សាវរីយ​ដែល​មាន​រចនា​បទ​ខ្មែរ​បុរាណ មាន​តូប​លក់​គ្រឿងបន្លាស់​ម៉ូតូ និង​តូប​លក់​ខោអាវ​មួយ​ចំនួន​។ លោក​បន្ត​ថា ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់ របៀបរៀបរយ​ទាំង​ក្នុង និង​ក្រៅ​ផ្សារ​នោះ គណៈកម្មការ​ផ្សារ​មាន​ផែនការ​រៀបចំ​បាន​ល្អ​មួយ​កម្រិត ដោយ​ក្នុង​១​ស​ប្តា​ហ៍​ត្រូវ បាញ់​ទឹក​ជូត​លាង​សម្អាត​អនាម័យ​ចំនួន​ពីរ​ដង​ជា​ប្រចាំ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​យក​ភាស៊ី​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​មន្ទីរ​ហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ