ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ណាស់​! ខេត្តបន្ទាយមានជ័យ​យើង​ហ្នឹង​រណ្តៅ​កាយ​ដី​ក្លាយទៅជា​…(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រណ្តៅ​កាយ​ដី​ភ្នំ​មួយ​កន្លែង​បាន​ចេញ​ទឹក ពណ៌​ដូច​ទឹកសមុទ្រ​២​រណ្តៅ បាន​ក្លាយជា​កន្លែង​លេង​ទឹក​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​បាន ដែល​ស្ថិត​ក្នុងភូមិ​ចក់​ពួក ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ រណ្តៅ​កាយ​ដី​ភ្នំ​មួយ​កន្លែង​បាន​ចេញ​ទឹក ពណ៌​ដូច​ទឹកសមុទ្រ​២​រណ្តៅ បាន​ក្លាយជា​កន្លែង​លេង​ទឹក​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​បាន ដែល​ស្ថិត​ក្នុងភូមិ​ចក់​ពួក ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។

លោក លឿង សុ​ភ័​ក្រ អភិបាលស្រុក​ស្វាយចេក​បាន​ប្រាប់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨​ថា រណ្តៅ​ដែល​កាយ​ដី​ភ្នំ​ចេញ​ទឹក​ពណ៌​ទឹកសមុទ្រ​នេះ​ដែរ​នាំ​គ្នា​ទៅ​លេង​ទឹក​កម្សាន្ត​មានការ​ភ្ញាក់ផ្អើល​ទៅ​លេង​ជាង​កន្លះ​ខែ​មក​ហើយ ឃើញ​មាន​អ្នក​ទៅ​លេង​១​ថ្ងៃ ប្រមាណ​៥០​ទៅ​៦០​នាក់ និង​មាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​ធ្វើ​កន្លែង​លក់ដូរ​អាច​ថា នៅ​ថ្ងៃ​បុណ្យ​ទាន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​មក​លេង​កម្សាន្ត ។

លោក​បាន​បញ្ជាក់​ថា រណ្តៅ​កាយ​យក​ដី​ភ្នំ​ចេញ​ទឹក​ក្លាយជា​កន្លែង​កម្សាន្ត​នេះ​ជា​រណ្តៅ​ដែល​កាយ​យក​ថ្មភ្នំ​កសាង​ផ្លូវ ក្រោយ​ពេល​កាយ​យក​ដី​ភ្នំ​ធ្វើ​ផ្លូវ​ស្រាប់តែ​ចេញ​ទឹក​មាន​ពណ៌​ដូច​ទឹកសមុទ្រ​ដែល​មាន​២​រណ្តៅ ក្នុង​១​រណ្តៅ​មាន​ទំហំ​ប្រមាណ​៥០​ម៉ែត្រ​បួន​ជ្រុង​ជម្រៅ​ជិត​១០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ចូល​តាម​ផ្លូវ​រថយន្ត​ចូល​ដឹក​ដី​មាន​ថ្មភ្នំ​ច្រក​ភ្នំ​គួរ​ឲ្យ​គយគន់​អាច​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត និង​មក​លេង​ទឹក​ដែល​មាន​ពណ៌​ដូច​ទឹកសមុទ្រ តែ​រមាស់​បន្តិច ព្រោះ​ទឹក​ចេញពី​ភ្នំ​ដែល​មាន​ជាតិ​កំបោរ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ដឹកនាំ​មន្ត្រី​រាជា​ការ និង​ក្រុមការងារ​ចុះ​ទៅ​មើល​រណ្តៅ​ជីកដី​ភ្នំ​ចេញ​ទឹក​ពណ៌​ដូច​ទឹកសមុទ្រ​ក្នុង​ឱកាស​នោះ លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា រណ្តៅ​ជីកដី​ភ្នំ​ចេញ​ទឹក​ពណ៌​ទឹកសមុទ្រ និង​ក្លាយជា​តំបន់​កម្សាន្ត​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បើក​យើង​រៀបចំ​ឲ្យ​បាន​ល្អ ហើយ​ប្រជាពលរដ្ឋ​អាច​មានមុខ​របប​ដោយ​លក់​អីវ៉ាន​សម្រាប់​ភ្ញៀវ​មក​លេង​ទឹក​ដែល​មាន​ពណ៌​ស្រស់​ស្អាត​ដូច​ទឹកសមុទ្រ ។

លោក​បាន​បញ្ជាក់​ថា រណ្តៅ​ជីក​ចេញ​ទឹក​មាន​២​រណ្តៅ ជា​កន្លែង​លេង​ទឹក​ដែល​នៅ​ភ្នំ​ស្ល​ក្រាម ស្ថិត​នៅ​ភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ក្រោយ​ឃើញ​ទេសភាព​រណ្តៅ​ទឹក​ចេញ​មាន​ពណ៌​ទឹកសមុទ្រ និង​ផ្លូវ​ចូល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ទៅ​កម្សាន្ត​លេង​សប្បាយ​ទៅ​ពេល​អនាគត និង​ក្លាយជា​រមណីយដ្ឋាន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ